តើ​ធាតុទឹកត្រូវនឹង​ប្រភេទត្បូងហុងស៊ុយ​ណា​?

ត្បូងហុងស៊ុយជាប្រភេទត្បូងដែលឆ្លងកាត់រាប់ពាន់ឆ្នាំ ស្រូបយកគ្រប់លំអររបស់មេឃដី នាំម្ចាស់ដែលមានពួកវាឱ្យជួបលាភសំណាង និងមាសប្រាក់ច្រើនលើដងវិថីរកស៊ីក៏ដូចជាគូព្រេង។

បច្ចុប្បន្ននេះ ការពាក់គ្រឿងអលង្ការហុងស៊ុយ លែងជារឿងចម្លែកសម្រាប់មនុស្សគ្រប់រូបទៀតហើយ ទោះជាយ៉ាងណាក៏ដោយ ការពាក់គ្រឿងអលង្ការធ្វើពីត្បូង មិនត្រឹមតែងាយៗដើម្បីឲ្យមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាស្រ័យទៅលើកត្តាធាតុរបស់អ្នកពាក់ផងដែរ។ ពីនោះ រាល់មុខងារ និងអត្ថន័យហុងស៊ុយរបស់ត្បូងនោះ ទើបពិតជាបង្ហាញអស់ឥទ្ធិពលដែលវាមាន។

ប្រសិនបើ​អ្នក​មានធាតុទឹក ហើយ​កំពុង​ស្វែង​រក​រាល់គ្រឿង​អលង្ការ​ដែល​ស័ក្តិសម​នឹង​ខ្លួនឯង សូម​តាមដានអត្ថបទ​ខាង​ក្រោមនេះជាមួយ Vang Vida Jewelry ណា៎!

សង្ខេបអំពីធាតុទឹក

  • តាំងពីបុរាណមកដល់បច្ចុប្បន្ន គ្រប់អ្វីៗទាំងអស់នៅលើផែនដីសុទ្ធតែកើតចេញពីកត្តា ៥ យ៉ាងគឺៈ លោហធាតុ ឈើ ទឹក ភ្លើង ដី ត្រូវនឹងលោហៈ – ដើមឈើ – ទឹក – ភ្លើង – ដី កត្តាទាំង 5 នេះត្រូវបានហៅថាធាតុទាំង 5 ជាកត្តាស្នូលដែលបង្កើតបានជីវិត
  • អ្នកធាតុទឹកមានបុគ្គលិកលក្ខណៈទន់ភ្លន់ ចេះបត់បែន និងមានសមត្ថភាព សម្របខ្លួនបានខ្ពស់។ ទឹកតំណាង​ឱ្យ​ទឹកទន្លេ ពួកគេមានការអត់ធ្មត់ ​តស៊ូ ព្យាយាម​ក្នុង​គ្រប់​កិច្ចការ​ដោយ​មិន​ខ្លាច​នឿយហត់​អ្វីទាំងអស់
  • យោងតាមធាតុទាំងប្រាំនៃការបង្កើត៖ មាសបង្កើតទឹក – ទឹកបង្កើតឈើ •យោងទៅតាមធាតុទាំងប្រាំនៃការឆុងគ្នា៖​ ដីឆុងទឹក – ទឹកឆុងភ្លើង

បង្ហើបពីប្រភេទត្បូងសម្រាប់តែអ្នកធាតុមាស

តើ​ធាតុទឹកត្រូវនឹង​ប្រភេទត្បូងហុងស៊ុយ​ណា​?

ការតំណាលពីបុរាណបានឲ្យដឹងថា អ្នក​ដែល​មានធាតុ​ទឹក​គួរ​ជ្រើសរើស​ពណ៌​ដែលត្រូវនឹងធាតុមាស – នោះ​គឺពណ៌​នៃការបង្កើតគ្នា មាសបង្កើតទឹក​តាម​គោល​គំនិត​នៃ​ធាតុ​ទាំង​ប្រាំ។

ហេតុដូច្នេះហើយ ខាងក្រោមនេះគឺជាត្បូង Vang Vida Jewelry នឹងជួយអ្នកដែលមានធាតុទឹក ឱ្យ​ជួបសំណាងល្អច្រើន និងមានភាពងាយស្រួលក្នុងជីវិត

Clear Quartz

  • ពណ៌សស្ថិតក្នុងចំណោមក្រុមធាតុលោហធាតុ ដូច្នេះគ្រឿងអលង្ការត្រូវបានធ្វើពីគ្រីស្តាល់ Clear Quartz នឹងជួយអ្នកធាតុមាស លុបបំបាត់ថាមពលអាក្រក់ ទាក់ទាញថាមពលវិជ្ជមាន។ ភាពបរិសុទ្ធ និងពណ៌ភ្លឺថ្លាជួយឱ្យគ្រឿងអលង្ការកាន់តែស្រស់ស្អាត ស័ក្តិសមបំផុតសម្រាប់នារី
  • Clear Quartz នាំមកនូវសុខភាព ភាពវៃឆ្លាត និងស្វារតីភ្លឺស្វាងសម្រាប់ធាតុមាស ហើយវាក៏ជានិមិត្តសញ្ញានៃស្នេហាគង់វង្ស និងបរិសុទ្ធផងដែរ។

Moonstone

  • Moonstone ផ្ទុកនូវពន្លឺដ៏អាថ៌កំបាំងបំផុត ជាមួយនឹងមុខងារនាំមកសេចក្តីសង្ឃឹម និងបំណងប្រាថ្នាទៅកាន់អ្នកធាតុមាស
  • ត្បូងនេះជួយអ្នកកម្ចាត់ភាពអវិជ្ជមានដែលកប់ជ្រៅនៅខាងក្នុង បើកចិត្តទទួលយកបញ្ហាប្រឈម។ គឺជាត្បូងនៃសេចក្តីស្រលាញ់នាំមកនូវសេចក្តីសុខដល់ម្ចាស់។

ត្បូងភ្នែកខ្លាខៀវខ្មៅ

  • ត្បងភ្នែកខ្លាគឺជាប្រភេទត្បូង ដែលមានទាំងភាពស្រស់ស្អាតបែបធម្មជាតិ ទាំងត្រូវបានវាយតម្លៃខ្ពស់នៅក្នុងអត្តន័យហុងស៊ុយ ដូច្នេះវាត្រូវបានស្វែងរកយ៉ាងខ្លាំងនៅក្នុងសិប្បកម្មគ្រឿងអលង្ការ។
  • ត្បូងភ្នែកខ្លាត្រូវបានគេជឿថានឹងនាំមកនូវសំណាងល្អ ភាពរុងរឿង និងលុយកាក់ដល់ម្ចាស់។
  • វាត្រូវបានចាត់ទុកថាជាយ័ន្តការពារសខ្លួនសម្រាប់ម្ចាស់ក្នុងការធ្វើដំណើរឆ្ងាយ វាជួយអ្នកនេសាទមានភ្នែកភ្លឺដើម្បីផ្តោតអារម្មណ៌មើលឃើញបានឆ្ងាយក្នុងអំឡុងពេលចេញទៅសមុទ្រនេសាទ។

Morion quartz – Black Rutilated Quartz

  • មួយក្នុងចំណោមប្រភេទគ្រឿងអលង្ការត្រូវបានធ្វើពី Quartz ដែលត្រូវបានមនុស្សគ្រប់គ្នាពេញនិយមបំផុត ពីព្រោះ Morion quartz មិនត្រឹមតែមានសម្រស់ស្រស់ស្អាត ថ្លៃថ្នូរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តសញ្ញានៃសំណាងល្អផងដែរ។
  • ខ្សែដៃត្បូង Morion quartz ដោយឡែកឬប្រភេទ quartz ជាទូទៅសុទ្ធតែមានអត្តប្រយោជន៌វិជ្ជមានចំពោះសុខភាពមនុស្ស
  • នៅក្នុង​ហុងស៊ុយ ប្រភេទត្បូង​នេះ​ជួយ​ឱ្យ​ម្ចាស់​ចុះសម្រុង​ជាមួយ​មនុស្ស​គ្រប់​គ្នា លុបបំបាត់​ភាព​ភ័យ​ខ្លាច ជួយ​ឱ្យ​អារម្មណ៌ម្ចាស់​មាន​សុទិដ្ឋិនិយម ស្រលាញ់ជីវិត​ ក្រៅពី​នេះ​វា​ក៏​មាន​ឥទ្ធិពល​កម្ចាត់​អំពើ​អាក្រក់​ផង​ដែរ

ស្វែងយល់បន្ថែមអំពីត្បូងដែលសាកសមសម្រាប់អ្នក (ធាតុមាស – ធាតុភ្លើង – ធាតុទឹក – ធាតុដី – ធាតុឈើ ) នៅទីនេះ


𝐕𝐀𝐍𝐆 𝐕𝐈𝐃𝐀 𝐉𝐄𝐖𝐄𝐋𝐑𝐘

Gems Energy & Luxury

📞𝐇𝐨𝐭𝐥𝐢𝐧𝐞: 060 336 266 – 0888.979.979

🈴Store: Z1 – St.271 Sangkat Stueong Meanchhey1- khan stueong Mean Chhey Phnom Penh

🏚FanpageVang Vida – ហ៊ុងសុយ

Leave a Reply

Your email address will not be published. Required fields are marked *