តើធ្វើ​យ៉ាង​ណា​ដើម្បីឱ្យ​ខ្លួន​ឯង​សប្បាយ​ចិត្តជាងមុន?

មនុស្សគ្រប់រូបកើតមកមានធាតុមួយ ជោគវាសនាមួយខុសគ្នា។  ធាតុគឺមានពិត មិនអាចប្រកែកបាន ប៉ុន្តែមិនមានន័យថាយើងទទួលយកវា ឬចុះចាញ់វានោះទេ។

ប្រហែលជាអ្នកកំពុងគិតថាខ្លួនឯងមិនសមទទួលបានសុភមង្គលទេ បានរស់នៅក្នុងសុភមង្គលប្រហែលជារឿងដែលមនុស្សជាច្រើនចង់បាននៅពេលដែលពួកគេស្ថិតនៅក្រោមសម្ពាធខ្លាំងពីការងារ សង្គម និងគ្រួសាររបស់ពួកគេ។

តាមពិតទៅអារម្មណ៍សុភមង្គលគឺស្ថិតនៅក្នុងសមត្ថភាពរបស់អ្នកផ្ទាល់ ទោះក្នុងស្ថានភាពណាក៏ដោយ ឱ្យតែយើងមានអារម្មណ៍គ្រប់គ្រាន់នោះសុភមង្គលនឹងមកដល់។

តើសុភមង្គលជាអ្វី?  តើ​ធ្វើ​បែបណាទើប​ធ្វើ​ឱ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ?  អត្ថបទខាងក្រោម Vang Vida Jewelry នឹងជួយអ្នកអានមួយផ្នែកក្នុងការព្យាបាល និងផ្លាស់ប្តូរគំនិតអំពីទស្សនវិស័យសុភមង្គលរបស់ខ្លួនឯង។

តើសុភមង្គលជាអ្វី?

សុភមង្គលគឺគ្រាន់តែជាប្រភេទនៃអារម្មណ៍របស់មនុស្សនៅពេលដែលពេញចិត្តនឹងតម្រូវការអរូបីណាមួយ

សុភមង្គល​មិន​មែន​ជា​អ្វី​ដែល​នៅ​ឆ្ងាយ​នោះ​ទេ បន្តែវាស្ថិតនៅ​គ្រប់​វិនាទី​ គ្រប់នាទី​ដែល​យើង​កំពុង​រស់​នៅ។  ប្រសិនបើយើងមិនអាចស្វែងរកសុភមង្គលនៅក្នុងខ្លួនយើងទេ គឺយើងមិនអាចរកឃើញវានៅកន្លែងណាផ្សេងឡើយ។

តើធ្វើ​យ៉ាង​ណា​ដើម្បីឱ្យ​ខ្លួន​ឯង​សប្បាយ​ចិត្តជាងមុន?

ផ្លាស់ប្តូរការគិត 

1. ការគិតវិជ្ជមាន៖

សូមក្លាយជាមនុស្សម្នាក់ដែលមានសុទិដ្ឋិនិយម ការព្យាយាមមើលទៅលើផ្នែកល្អនៃរឿងអ្វីមួយ ជំនួសឱ្យការផ្តោតតែលើទិដ្ឋភាពអវិជ្ជមាន នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សរីករាយជាង។

  • សោពគប់ជានឹងមនុស្សវិជ្ជមាន ថាមពលសុទិដ្ឋិនិយមរបស់ពួកគេនឹងផ្ទេរមកអ្នក
  • តាមដានគំនិត​របស់​ខ្លួន​ឯង ពេល​ដែល​គំនិត​អវិជ្ជមាន​ចូល​មក​ក្នុង​គំនិត​របស់​អ្នក សូមប្រឆាំងនឹងវាជាមួយ​រឿងដែលសុទិដ្ឋិនិយមជាង។

2. សូមរៀបរាប់នូវអ្វីដែលត្រូវដឹងគុណ

រំលឹកខ្លួនអ្នកអំពីរឿងដែលត្រូវដឹងបន្ថែមទៀតដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍រីករាយជាងមុន គិតអំពីអ្វីដែលជីវិតផ្តល់ឱ្យអ្នក ហើយធ្វើឱ្យអ្នកញញឹមអំពីវា អ្នកអាចនឹងឃើញថាខ្លួនអ្នកមានសំណាង និងសុភមង្គលជាងនេះច្រើន

3. ឱ្យតម្លៃលើរឿងតូចតាច

  • រៀនឱ្យតម្លៃលើរឿងតូចតាចជុំវិញជីវិតរបស់អ្នកនោះគឺជាសុភមង្គលដ៏ធំធេង។
  • ដាក់គោលដៅជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់យល់ដឹងចំណុច 3 យ៉ាងដែលធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយរីករាយ អ្នកនឹងឃើញខ្លួនឯងញញឹមចំពោះអ្វីដែលខ្លួនអ្នកគិតថាវាជារឿងធម្មតា។

4. រស់នៅក្នុងការពិត

រៀន​ឱ្យ​តម្លៃ​នូវអ្វីដែល​អ្នក​មាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ​កុំ​ស្រមើស្រមៃ​ច្រើន​ពេក។  អនុវត្ត​យក​ចិត្ត​ទុក​ដាក់​ទៅ​នឹង​បច្ចុប្បន្ន​ជា​ជាង​ការ​ព្រួយ​បារម្ភ​អំពី​អតីតកាល​ឬ​អនាគត

5. ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

ផ្ទៃមេឃរបស់មនុស្សម្នាក់ៗមានពណ៌ខៀវខុសៗគ្នា អ្នកណាៗក៏មានផ្លូវដើររៀងខ្លួនដើម្បីទៅ ហេតុអ្វីត្រូវប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ដើម្បីកាត់បន្ថយនូវសុភមង្គលផ្ទាល់ខ្លួនរបស់ខ្លួនឯង

ផ្លាស់ប្តូរសកម្មភាព

1. ចំណាយពេលច្រើនជាមួយមនុស្សជាទីស្រលាញ់

  • ការចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ និងមនុស្សដែលធ្វើឲ្យអ្នកសប្បាយចិត្ត ប្រាកដនឹងជួយអ្នកសប្បាយចិត្តជាង
  • សម្លេងសើចនិង​ភាព​សប្បាយរីករាយ​ពិត​ជា​ថ្នាំព្យាបាល​បាន។

2. កែសម្រួលនូវអ្វីដែលមិនសមបំណង

  • អ្នកប្រហែលជាមិនទាន់រកឃើញការងារមួយដែលសមបំណង ប៉ុន្តែអ្វីដែលអ្នកអាចផ្លាស់ប្តូរបាននោះគឺការផ្លាស់ប្តូរអាកប្បកិរិយាចំពោះការងាររបស់អ្នកផ្ទាល់
  • ប្រសិនបើការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃធ្វើឱ្យអ្នកម៉ួម៉ៅ អ្នកអាចក្រោកពីព្រលឹមជាងនឹង ដើម្បីចៀសវាងវា។
  • ប្រសិនបើអ្នកមានអារម្មណ៍រីករាយជាងជាមួយខ្លួន នោះអ្នកអាចមានអារម្មណ៍ថាមានសុភមង្គលទាំងមូល

3. ចំណាយពេលច្រើននៅខាងក្រៅ

ការដកដង្ហើមតាមខ្យល់ធម្មជាតិនឹងជួយឱ្យគំនិតរបស់យើងមួយផ្នែកមានភាពវិជ្ជមាន

4. ញញឹមឲ្យបានច្រើន

ការ​ព្យាយាម​ញញឹម​ឱ្យ​បាន​ច្រើន​អាច​បញ្ឆោត​ខួរក្បាល​ឱ្យ​មាន​អារម្មណ៍​រីករាយ​ជាង​មុន​។  ញញឹមជាមួយអ្វីៗ​ដែល​នៅ​ជុំវិញ​ អ្នក​នឹង​ទទួល​បាន​ស្នាម​ញញឹម​មកវិញ។ សូមធ្វើពុតរហូតដល់ខ្លួនអ្នកពិតជាញញឹមដោយធម្មតា

រាល់រូបភាពត្បូង និងខ្សែដៃដែលភ្ជាប់មកជាមួយអត្ថបទមានអត្ថន័យមុខងារនៃការព្យាបាល ជួយម្ចាស់បង្កើនសុភមង្គលផ្ទាល់ខ្លួន។

សង្ឃឹមថាអត្ថបទនេះមានប្រយោជន៍សម្រាប់អ្នកអានរបស់ Vang Vida Jewelry


𝐕𝐀𝐍𝐆 𝐕𝐈𝐃𝐀 𝐉𝐄𝐖𝐄𝐋𝐑𝐘

Gems Energy & Luxury

📞𝐇𝐨𝐭𝐥𝐢𝐧𝐞: 060 336 266 – 0888.979.979

🈴Store: Z9 – St.271 Sangkat Stueong Meanchhey1- khan stueong Mean Chhey Phnom Penh

🏚FanpageVang Vida – ហ៊ុងសុយ

Leave a Reply

Your email address will not be published. Required fields are marked *