Discover The Meaning Of Multicolored Tourmaline – Colorful And Colorful Stones

តើត្បូង Tourmaline ជាអ្វី? ប្រភពដើម លក្ខណៈសម្បត្តិ មុខងារ និងអត្ថន័យ

Tourmalineគឺជាប្រភេទត្បូងដែលត្រូវបានវាយតម្លៃខ្ពស់ និងមានតម្លៃក្នុងហុងស៊ុយ។ ប៉ុន្តែដោយសារតែមានពណ៌ផ្សេងៗគ្នាច្រើនពេក ទើបប្រភេទត្បូងនេះច្រើនតែច្រឡំជាមួយ Ruby ឬ Sapphire។ អញ្ចឹងតើត្បូង Tourmaline គឺជាអ្វី? តើប្រភពដើម និងលក្ខណៈសម្បត្តិធម្មជាតិរបស់ Tourmaline បែបណា?

តោះមកជាមួយ Vang Vida Jewelry ដើម្បីដឹងអោយកាន់តែច្បាស់អំពីត្បូងនេះណា៎!

1. តើត្បូង Tourmaline ជាអ្វី?

ត្បូង Tourmaline គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​នៃ​សារធាតុ​រ៉ែ​ boron​ គ្រីស្តាល់​ silicat មានរចនាសម្ព័ន្ធស្មុគស្មាញ ​ជាមួយ​នឹង​ធាតុ​ដូច​ជា សូដ្យូម ដែក ម៉ាញ៉េស្យូម អាលុយមីញ៉ូម ប៉ូតាស្យូម និង​លីចូម។ អាស្រ័យលើប្រភេទ និងបរិមាណនៃលោហៈដែលមាននៅក្នុងសមាសធាតុទើបត្បូង Tourmaline នឹងមានពណ៌ដូចជា៖ ខ្មៅ ផ្ទៃមេឃ បៃតង ត្នោត ក្រហម ផ្កាឈូក ពណ៌ស្វាយ និងលឿង។ នៅក្នុងភាសា Sinhala, Tourmaline មានឈ្មោះដើមថា Turmali ដែលមានន័យថា “ត្បូងមានតម្លៃចម្រុះពណ៌” ឬ Turamalin ដែលមានន័យថា “កាដូតូចមកពីផែនដី”។ ប្រភពដើមនៃឈ្មោះរបស់ប្រភេទត្បូងនេះ ក៏បង្ហាញបានពីភាពចម្រុះពណ៌របស់វាផងដែរ។ ដោយសារតែមានការរួមបញ្ចូលគ្នានៃធាតុជាច្រើន ទើបត្បូង Tourmaline មានពណ៌ជាច្រើនហើយត្រូវបានហៅថា “ត្បូងមានតម្លៃរបស់ឥន្ទធនូ” ។

2. ប្រវត្តិសាស្រ្តរបស់ Tourmaline

ត្បូង Tourmaline ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ 1500 ដោយអ្នកស្រាវជ្រាវ ជនជាតិព័រទុយហ្គាល់។ នៅពេលនោះ ប្រភេទត្បូងនេះត្រូវបានដាក់ឈ្មោះថា “ត្បូងឥន្ទធនូ” ដោយសារតែពួកវាមានពណ៌ខុសៗគ្នាជាច្រើន ហើយជាពិសេសមានសមត្ថភាពបំប្លែងចម្រុះនៅក្រោមពន្លឺព្រះអាទិត្យទៀតផង។ មួយរយៈក្រោយមក ប្រភេទត្បូងនេះបានក្លាយជាការពេញនិយម និងចូលចិត្តពេញទ្វីបអឺរ៉ុបយ៉ាងឆាប់រហ័ស។

3. មុខងារទូទៅរបស់ត្បូង Tourmaline សម្រាប់សុខភាព

  • ខុសពីប្រភេទត្បូងមានតម្លៃជាច្រើនផ្សេងទៀត ត្បូង Tourmaline អាចបន្ទុកអគ្គិសនី។ ជាពិសេស វាអាចបង្កើត ion ដក និងកាំរស្មី Far-infrared ដែលមានរលកចម្ងាយចាប់ពី 4-14 មីក្រូម៉ែត្រ ដែលមានប្រយោជន៍ខ្លាំងចំពោះសុខភាពមនុស្ស។
  • ត្បូង Tourmaline មាន​សមត្ថភាព​បាញ់​ចេញ​ ion ដក មានអត្តប្រយោជន៌បន្សាប​ ion បូក សម្អាត​បរិយាកាស ជួយ​ឱ្យ​បរិយាកាស​ប្រែជាបរិសុទ្ធ និងកាន់តែ​មាន​សុវត្ថិភាព។
  • កាំរស្មី Far-infrared ដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់ និងការរីកចំរើនរបស់មនុស្ស។ នៅពេលឆ្លុះដល់ស្បែក វាបង្កើតប្រតិកម្មកម្ដៅកម្រិតមធ្យម ដែលជួយបង្កើនសកម្មភាពមេតាបូលីស និងភាពស៊ាំរបស់រាងកាយ។ ទន្ទឹមនឹងនេះ ​វា​ក៏​ត្រូវ​បាន​យក​ទៅ​ប្រើ​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​ព្យាបាល​ជំងឺ​ដូច​ជា៖ រលាក​ក្រពះ រលាក​ថ្លើម ក្រលៀន ប្លោក​នោម ការពារ​ជំងឺមហារីក​សាហាវ ល។ល…

4. អត្ថន័យនៃប្រភេទត្បូង Tourmaline នីមួយៗ

  •  ត្បូង Tourmaline ពណ៌ខ្មៅ (ឬហៅថា Schorl)៖ ការពារអ្នកពាក់ពីថាមពលអវិជ្ជមាន និងជាតិពុលពីខាងក្រៅ។ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ការពារជំងឺ​ប្រព័ន្ធរាងកាយចុះខ្សោយ។
  • ត្បូង Tourmaline ពណ៌បៃតង (ឬហៅថា Verde Lite/Chrome)៖ ជួយព្យាបាលបេះដូង បង្កើនភាពសុាំ បើកចំហស្នេហារបស់មនុស្ស។ និមិត្តរូបនៃថាមពលជីវិត ការលូតលាស់និងវិបុលភាព។
  • ត្បូង Tourmaline ពណ៌លឿង៖ បង្កើនប្រាជ្ញា និងការយល់ដឹង នាំមកនូវសំណាងល្អ ភាពរុងរឿងដល់អ្នកពាក់ ស័ក្តិសមសម្រាប់អ្នករកស៊ី ធ្វើជំនួញ
  • ត្បូង Tourmaline ផ្កាឈូក (ឬហៅថា Rubelite)៖ នាំមកនូវការបន្ធូរអារម្មណ៌ ផាសុភាព និងលុបបំបាត់ភាពតានតឹង។ ជួយឱ្យអ្នកពាក់យកឈ្នះលើអារម្មណ៍សោកសៅ ទុក្ខព្រួយក្នុងអតីតកាល។
  • ត្បូង Tourmaline ពណ៌ផ្ទៃមេឃ (ឬហៅថា Indicolite)៖ ជួយព្យាបាលជំងឺទាក់ទងនឹងបំពង់ក ដូច្នេះបង្កើនសមត្ថភាពក្នុងការទំនាក់ទំនង។ ត្បូងស័ក្តសិទ្ធ ជួយអោយគ្រូទាយទស្សន៍ទាយបានរឿងអនាគត។

   

5. ត្បូង Tourmaline ត្រូវនឹងធាតុអ្វី?

  • ត្បូង Tourmaline ពណ៌ខ្មៅ៖ ធាតុទឹក – ឈើ
  • ត្បូង Tourmaline ពណ៌បៃតង៖ ធាតុភ្លើង – ឈើ
  • ត្បូង Tourmaline ពណ៌លឿង៖ ធាតុដី – មាស
  • ត្បូង Tourmaline ពណ៌ផ្ទៃមេឃ៖ ធាតុទឹក – ឈើ
  • ត្បូង Tourmaline ចម្រុះពណ៌៖ ត្រូវនឹងគ្រប់ធាតុទាំងអស់។

6. ការណែនាំប្រើប្រាស់និងថែរក្សាត្បូង

ត្បូង Tourmaline មិនងាយកោសទេដោយសារតែវាមានកម្រិត រឹងមធ្យមប្រហែល 7-7.5 តាមមាត្រដ្ឋាន Mohs។ ដូច្នេះហើយ នឹងកាត់បន្ថយការបាត់បង់សោភ័ណភាពនៅពេលប៉ះទង្គិចគ្នា និងការធ្វើចលនាខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលធ្វើការងារធ្ងន់ អ្នកគួរតែដោះគ្រឿងអលង្ការត្បូង Tourmaline ចេញ ហើយដាក់ទុកដោយប្រុងប្រយ័ត្នដើម្បីថែរក្សាពួកវា។

ក្នុងកំឡុងពេលប្រើ ត្បូង Tourmaline ក៏អាចប្រលាក់ធូលីដី ឬឆ្លងថាមពលអាក្រក់ពីបរិស្ថាន។ ដូច្នេះ អ្នក​ក៏​ត្រូវ​សម្អាត និង​បន្សុទ្ធ​ត្បូង​នេះផង​ដែរ។

  •  ការសម្អាតត្បូង៖ ប្រើក្រណាត់កប្បាសទន់ជ្រាបទឹកស្អាត ឬទឹកសម្អាតត្បូងឯកទេស។ ចៀសវាង​ប្រើ​ទឹកលាងជម្រះមានកម្រិតខ្លាំង ព្រោះ​អាច​ធ្វើអោយបាត់បង់​ភាពរលោង និង​ថាមពល​របស់​ត្បូង។
  • ការបន្សុទ្ធ៖ ត្រាំត្បូងក្នុងស្រាសប្រហែល 5 នាទី បន្ទាប់មកលាងសម្អាតត្បូងដោយទឹកស្អាតរយៈពេល 15 នាទី

ទិញគ្រឿងអលង្ការត្បូង Tourmaline នៅឯណា?

ដោយមានពណ៌ចម្រុះ មានសោភ័ណភាពខ្ពស់ និងអត្ថប្រយោជន៍ល្អ ជាច្រើនសម្រាប់សុខភាព និងហុងស៊ុយ។ ទើបមានគ្រឿងអលង្ការត្បូង Tourmaline ជាច្រើនត្រូវបានធ្វើក្លែងក្លាយ

ហាងគ្រឿងអលង្ការ Vang Vida មានទំនុកចិត្តគឺជាទីកន្លែង ដែលនាំមកជូនអតិថិជននូវផលិតផលត្បូងហុងស៊ុយ ដ៏ស្រស់ស្អាតទូទៅ និងត្បូង Tourmaline ជាពិសេសជាមួយនឹងគុណភាពខ្ពស់។

តាមរយៈព័ត៌មានដែល Vida Vang ទើបតែផ្តល់ជូនខាងលើ លោកអ្នកនឹងដឹងហើយថា ត្បូង Tourmaline ជាអ្វី តម្លៃប៉ុន្មាន និងរបៀបសម្គាល់ Tourmaline ពិតឬក្លែងក្លាយបែបណា។

ក្រៅពីនេះ ប្រសិនបើអ្នកមានតម្រូវការដាក់កម្ម៉ង់ ផលិតផលគ្រឿងអលង្ការដែលត្រូវបានធ្វើពីត្បូង Tourmaline សូមទាក់ទង Vang Vida Jewelry នៅខាងក្រោមដើម្បីទទួលបានការណែនាំណា៎។


𝐕𝐀𝐍𝐆 𝐕𝐈𝐃𝐀 𝐉𝐄𝐖𝐄𝐋𝐑𝐘

– 𝐎𝐮𝐫 𝐯𝐚𝐥𝐮𝐞𝐬 𝐛𝐮𝐢𝐥𝐝 𝐲𝐨𝐮𝐫 𝐛𝐞𝐥𝐢𝐞𝐟𝐬

𝐇𝐨𝐭𝐥𝐢𝐧𝐞:069 957 887 – 096 22 52 782

𝐒𝐞𝐫𝐯𝐢𝐜𝐞 – 𝐜𝐮𝐬𝐭𝐨𝐦 𝐃𝐞𝐬𝐢𝐠𝐧: 066.316.716

🈴 𝗦𝘁𝗼𝗿𝗲: #Z19 – St.271 Sangkat Stueong Meanchhey1- Khan Stueong Mean Chhey – Phnom Penh

 

Leave a Reply

Your email address will not be published. Required fields are marked *

+855888979979
Contact