Birthstones By Month: Birthday Gemstones – Meanings

Vang Vida Jewelry បានផ្តល់ចំណេះដឹងសម្រាប់អ្នកយល់កាន់តែច្បាស់ រាល់ខែកំណើតនីមួយៗនឹងមានសម្រាប់ខ្លួនគេប្រភេទត្បូងណា។ ត្បូងនីមួយៗតំណាងឲ្យខែកំណើតមួយ។ ប៉ុន្តែ តើ​អ្នក​មាន​ឆ្ងល់​ដែរ​ទេ​អំពី​អត្ថន័យ​ជាក់លាក់​របស់ប្រភេទ​ត្បូងតាម​ខែ​កំណើត​​នេះជាអ្វី?

ត្បូងខែមករា៖ Garnet

  • ត្បូង Garnet គឺសមរម្យសម្រាប់អ្នកដែលកើតក្នុងខែចាប់ពីថ្ងៃទី 21 ខែធ្នូដល់ថ្ងៃទី 20 ខែមករា
  • Garnet មាន​អត្ថន័យ​អំពីចិត្ត​ស្មោះត្រង់ និង​ត្រូវ​បាន​ប្រើ​ជា​ប្រភេទត្បូងម្យ៉ាងបណ្តេញថាមពល​អាក្រក់។ ក្រៅពីនេះ ក៏ជានិមិត្តសញ្ញានៃភាពមានបានផងដែរ។
  • ទន្ទឹមនឹងនោ Garnet ក៏​មាន​អត្ថន័យ​ក្នុង​ការ​ព្យាបាល​ជំងឺ​បាក់ទឹក​ចិត្ត ជំងឺ​ពោះវៀន ព្រម​ទាំង​ជៀស​វាង​សុបិន្ត​អាក្រក់។

ត្បូងខែកុម្ភៈ៖ Amethyst

  • Amethyst គឺសមរម្យសម្រាប់អ្នកដែលកើតក្នុងខែចាប់ពីថ្ងៃទី 21 ខែមករា ដល់ ថ្ងៃទី 20 ខែកុម្ភៈ
  • Amethyst ត្រូវបានប្រើក្នុងការការពារសុខភាព ទប់ស្កាត់ជាតិពុល
  • ប្រភេទត្បូងនេះក៏ជួយអ្នកពាក់បណ្តេញថាមពលអាក្រក់ ទាក់ទាញថាមពលវិជ្ជមាន ដោយហេតុនេះនាំមកនូវសំណាងល្អដល់អ្នកពាក់។

Amethyst

ត្បូងខែមីនា៖ Aquamarine or Bloodstone

  • Aquamarine គឺសមរម្យសម្រាប់អ្នកដែលកើតក្នុងខែ ចាប់ពីថ្ងៃទី 21 ខែកុម្ភៈដល់ថ្ងៃទី 20 ខែមីនា
  • Aquamarine ពីដើមមកដល់បច្ចុប្បន្ននេះ ត្រូវបានគេជឿថាប្រភេទត្បូងនេះ មានឥទ្ធិពលធ្វើឲ្យមនុស្សកាន់តែមានទំនុកចិត្តនិងពូកែនិយាយស្តីជាងមុន ទន្ទឹមនឹងនេះយល់ដឹងពីវិចារណញាណរបស់ខ្លួនឯង។ ដូច្នេះ ប្រភេទត្បូងនេះ ត្រូវបានអ្នកដែលមានឋានៈខ្ពស់ពាក់នៅពេលថ្លែងសុន្ទរកថានៅមុខមហាជន
  • ជាពិសេសអាចផ្សារភ្ជាប់និងផ្តល់ភាពកក់ក្តៅដល់ស្នេហា គូស្នេហ៍ដែលស្រលាញ់គ្នា ឬប្តីប្រពន្ធនៅពេលពាក់ប្រភេទត្បូងនេះ នឹងតែងតែស្រលាញ់គ្នាហើយមានសុភមង្គល។
  • ត្បូង Bloodstone (Heliotrope): là ជាត្បូងខែកំណើត ទាន់សម័យ ត្រូវបានចាត់ទុកថាជាត្បូងនៃភាពអាថ៌កំបាំង។ វាត្រូវបានអ្នកចម្បាំងបុរាណពាក់តាមខ្លួន ជាមួយគោលបំណងបង្កើនកម្លាំងនិងចិត្តក្លាហាន។ ទន្ទឹមនឹងនោះ នេះគឺជាប្រភេទត្បូងនាំមកនូវភាពជឿជាក់ និងលំនឹង។

Aquamarine

ត្បូងខែមេសា៖ Diamond

  • Diamond គឺសមរម្យសម្រាប់អ្នកដែលកើតក្នុងខែ ចាប់ពីថ្ងៃទី 21 ខែមីនាដល់ថ្ងៃទី 20 ខែមេសា
  • តាំងពីបុរាណកាលមក ពេជ្រគឺជាត្បូងដ៏មានតម្លៃ តំណាងឲ្យសេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច។ ជាប្រភេទត្បូងថ្លៃថ្នូរបំផុត ក្រៅពីលក្ខណៈនាំមកនូវសោភ័ណភាពខ្ពស់ វាក៏មានមុខងារនាំមកនូវសំណាងល្អ មាសប្រាក់ដល់ម្ចាស់ផងដែរ។

ត្បូងខែឧសភា៖ Emerald

  • Emerald គឺសមរម្យសម្រាប់អ្នកដែលកើតក្នុងខែ ចាប់ពីថ្ងៃទី 21 ខែមេសាដល់ថ្ងៃទី 20 ខែឧសភា
  • Emerald ជាប្រភេទត្បូងនាំមកនូវអត្ថន័យជាច្រើនចំពោះសុខភាពអ្នកពាក់ ធ្វើអោយចរន្តឈាមមានភាពប្រសើរឡើង កាត់បន្ថយឥទ្ធិពលនៃរលកអេឡិចត្រូម៉ាញេទិកលើរាងកាយ។
  • មាន​ឥទ្ធិពល​ទាក់ទាញ​សំណាងល្អ និង​ភាពរុងរឿង បណ្តេញស៊យ​អាក្រក់។ នាំមកនូវទំនុកចិត្ត និងជួយធ្វើឲ្យទំនាក់ទំនងមិត្តភ័ក្តក៏ដូចជាគ្រួសាររបស់ម្ចាស់មានភាពប្រសើរឡើង

ត្បូងដ៏មានតម្លៃខែមិថុនា៖ Pearl or Alexandrite

  • Pearl or Alexandrite គឺសមរម្យសម្រាប់អ្នកដែលកើតក្នុងខែ ថ្ងៃទី 21 ខែឧសភាដល់ថ្ងៃទី 20 ខែមិថុនា
  • Pearl គឺជាត្បូងពិសេសមួយដែលគេនិយាយថា គុជអាចនាំមកសំណាងល្អ និងជាពិសេសគឺជាវត្ថុការពារអ្នកពាក់។
  • គុជក៏ជួយព្យាបាលជំងឺពាក់ព័ន្ធដល់សរសៃប្រសាទ ហើយក៏ត្រូវបានជនជាតិចិនចាត់ទុកថាជាឱសថសម្រាប់បន្សាបជាតិពុល។
  • Alexandrite៖ ប្រភេទត្បូងនេះ មិនត្រឹមតែនាំមកនូវសំណាងល្អប៉ុណ្ណោះទេ ថែមទាំងមានផកប្រយោជន៍ក្នុងការបម្រែបម្រួលរឿងអវិជ្ជមានទៅជាសំណាង និងបង្កើនវិចារណញាណ ដើម្បីជួយអ្នកពាក់ធ្វើការសម្រេចចិត្តត្រឹមត្រូវ ជួយម្ចាស់ក្នុងការងារប្រកបដោយភាពច្នៃប្រឌិតនឹងអប់រំចិត្ត។

Pearl

ត្បូងដ៏មានតម្លៃខែកក្កដា៖ Ruby

  • Ruby គឺសមរម្យសម្រាប់អ្នកដែលកើតក្នុងខែ ថ្ងៃទី 21 ខែមិថុនាដល់ ថ្ងៃទី 20 ខែកក្កដា
  • មានផលប្រយោជន៍ក្នុងការព្យាបាលសុខភាព ដែលបានប្រើប្រាស់យ៉ាងទូលំទូលាយដោយឱសថបូព៌ាក្នុងការព្យាបាលជម្ងឺពាក់ព័ន្ធនឹងចរន្តឈាម និងជំងឺធ្លាក់ទឹកចិត្ត។
  • បានពាក់ដោយជនជាតិលោកខាងលិចតាំងពីបុរាណកាល ដើម្បីបង្កើនភាពច្បាស់លាស់ផ្លូវចិត្ត និងការផ្តោតអារម្មណ៍

ត្បូងដ៏មានតម្លៃខែសីហា៖ Peridot

  • Peridotគឺសមរម្យសម្រាប់អ្នកដែលកើតក្នុងខែ ពី 21/7 ដល់ 20/8
  • Peridot គឺជាត្បូងមានតម្លៃដែលតំណាងឱ្យខែសីហាយោងទៅតាមវប្បធម៌ជនជាតិលោកខាងលិចបុរាណ។ ប្រើក្នុងការព្យាបាលភ្នែក ឆ្អឹងខ្នង និងផ្តាសាយ
  • ជួយម្ចាស់បង្កើនភាពច្នៃប្រឌិត នាំមកសំណាង ជោគជ័យ និងទ្រព្យសម្បត្តិ

ត្បូងដ៏មានតម្លៃខែកញ្ញា៖ Sapphire

  • Sapphire គឺសមរម្យសម្រាប់អ្នកដែលកើតក្នុងខែ ថ្ងៃទី 21 ខែសីហាដល់ថ្ងៃទី 20 ខែកញ្ញា
  • Sapphire គឺជាត្បូងមានតម្លៃដែលមានបេសកកម្មខាងវិញ្ញាណ អ្នកពាក់ត្បូងនេះនឹងមានប្រាជ្ញា បញ្ញា និងភាពច្បាស់លាស់
  • ទន្ទឹមនឹងនោះ រំសាយគំនិតអវិជ្ជមាន កែលំអការចងចាំ បង្កើនគុណភាពការងារ ដោយសារការផ្តោតអារម្មណ៍ដែលត្បូងនាំមក។

ត្បូងដ៏មានតម្លៃខែតុលា៖ Opal & Tourmaline 

  • Opal & Tourmaline គឺសមរម្យសម្រាប់អ្នកដែលកើតក្នុងខែចាប់ពីថ្ងៃទី 21 កញ្ញាដល់ថ្ងៃទី 20 តុលា
  •  Opal វាជាប្រភពនៃថាមពល ភាពទាក់ទាញ និងប្រណិតភាព។ ដូច្នេះ​ហើយ​ទើបអ្នក​ជំនួញ​ច្រើន​តែប្រើប្រាស់ ​ដើម្បី​ទាញ​ភាព​សម្បូរ​សប្បាយ​ ភាពមានបាននិង​ទ្រព្យសម្បត្តិ។ នៅក្នុងហុងស៊ុយ ត្យូងគុជនេះក៏នាំមកនូវគំណិតច្នៃប្រឌិត និងថាមពលវិជ្ជមានដល់ម្ចាស់ផងដែរ។
  •  Tourmaline ជាមួយមុខងារជួយសម្រាលការងារអ្នកពាក់ ឲ្យអ្នកពាក់មាននូវទំនុកចិត្តលើខ្លួនឯង ភាពរុងរឿង មានលំនឹងខាងផ្លូវចិត្ត ដល់អ្នកពាក់។ លើស​ពី​នេះ វា​ក៏​ជា​ត្យូជគុជ តំណាង​ឱ្យ​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ និង​ជ្រាលជ្រៅ​ផង​ដែរ ។

ត្បូងដ៏មានតម្លៃខែវិច្ឆិកា៖ Citrine

  • Citrine គឺសមរម្យសម្រាប់អ្នកដែលកើតក្នុងខែ ចាប់ពី ថ្ងៃទី21 ខែតុលាដល់ថ្ងៃទី 20 ខែវិច្ឆិកា
  • ត្បូងនេះជួយបង្កើនការចងចំាច្រើន និងការផ្តោតអារម្មណ៍បានល្អ ធ្វើឱ្យខួរក្បាលសកម្ម ជំរុញគំណិតមានភាពច្នៃប្រឌិត និងសុទិដ្ឋិនិយមសម្រាប់ជីវិត។

ត្បូងដ៏មានតម្លៃខែធ្នូ៖ Topaz

  • Citrine គឺសមរម្យសម្រាប់អ្នកដែលកើតក្នុងខែ ចាប់ពីថ្ងៃទី 21 ខែ11 ដល់ ថ្ងៃទី20/12
  •  ត្យូងនេះជួយឱ្យអ្នកពាក់មានការគេងលក់ស្កប់ស្កល់ ហើយ ហើយជួយដល់ការព្យាបាលជំងឺផ្តាសាយ ធ្វើឲ្យឃ្លានអាហារសម្រាប់មនុស្សពេញវ័យ និងកុមារ។ ជនជាតិអេហ្ស៊ីបបុរាណបានចាត់ទុក Blue topaz ជាត្បូងដែលភ្ជាប់ជាមួយព្រះរាប់ពាន់ឆ្នាំមុន។ ក្នុង​ហុងស៊ុយ ត្បូងគុជនេះនំាមក​នូវ​ភាព​ថ្លៃថ្នូរ​សម្រាប់​ស្ត្រី និង​ភាព​ឆើតឆាយ​សម្រាប់​បុរស​ពេល​ពេលពាក់។

 ចំណាំនៅពេលជ្រើសរើសត្បូងតាមខែកំណើត

  •  ជ្រើសរើសតាម ពណ៌នៃត្បូងខែកំណើត
  •  ជ្រើសរើសតាមអត្ថន័យនៃត្បូងខែកំណើត
  •  ការជ្រើសរើស​ពណ៌​ត្បូង​ដែល​ត្រឹមត្រូវ​បំផុតសម្រាប់ហុងស៊ុយ

 សង្ឃឹមថាអត្ថបទនេះ បានផ្តល់នូវព័ត៌មានទាំងអស់ដែលអ្នកត្រូវការ។ អ្នកអាច inbox មកពួកយើងដើម្បីទទួលបានចម្លើយចំពោះសំណួររបស់អ្នក ឬកម្មង់ទិញ ត្បូងគុជ ដែលអ្នកត្រូវការ។ អរគុណសម្រាប់ការអានអត្ថបទ សូមជូនពរអ្នកគូរឲ្យជួបតែសេចក្តីសុខ និងសំណាងល្អ!»។

 

1 thoughts on “Birthstones By Month: Birthday Gemstones – Meanings

  1. Pingback: What gem are you based on your birth month? - Vang Vida Jewelry

Leave a Reply

Your email address will not be published. Required fields are marked *