Black Tourmaline គឺជាគុជថ្មធម្មជាតិដែលពេញនិយមបំផុតដោយមានការគំាទ្រពីមនុស្សជាច្រើនដោយសារពណ៌លេចធ្លោរបស់វា និងដែរនំាមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យ។ ដូច្នេះតើ Black Tourmaline គឺជាអ្វី? តើ Black Tourmaline មានអត្ថប្រយោជន៍អ្វីខ្លះ? តោះស្វែងយល់បន្ថែមអំពីគុជថ្មនេះជាមួយ Ngoc Gems តាមរយៈអត្ថបទខាងក្រោម។
តើ Black Tourmaline គឺជាអ្វី?
Black Tourmaline គឺត្រូវបានគេស្គាល់ ថាជាគុជថ្ម Schorl ហើយគុជថ្ម Schorl គឺជាគុជថ្មដែលមានផ្ទុកនូវសារធាតុTourmaline យ៉ាងច្រើនចំផុត សរុបនៅក្នុងពិភពលោក (ប្រហែលជា 95%) ។ តាមពិតទៅទោះបីមានឈ្មោះថា Black Tourmaline ប៉ុន្តែជាពណ៍ខ្មៅភ្លឺចែងចាំង។ មានពេលខ្លះ ទោះបីជាពណ៍ខ្មៅក៏ដោយយើងក៏ប្រទះឃើញ Tourmaline មានពណ៌ត្នោតផងដែរ។
ការប្រើប្រាស់ Black Tourmaline
Tourmaline គឺជាគុជថ្មដែលមានអ្នកប្រើប្រាស់ជាច្រើន។ ជាពិសេស៖
1. ធ្វើគ្រឿងអលង្ការ
ជាមួយនឹងពណ៌ខ្មៅដ៏លេចធ្លោ ប៉ុន្តែប្រណិត ហើយTourmaline ត្រូវបានច្នៃដោយសិប្បករចំណានហើយច្នៃម៉ូតទៅជាគ្រឿងអលង្ការមានដូចជា ចិញ្ចៀន ខ្សែដៃ ក្រវិល និងខ្សែករ។ នេះជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់អ្នកដែលកំពុងស្វែងរកគ្រឿងអលង្ការដែលមានភាពទាក់ទាញ។
2. ប្រើសម្រាប់ព្យាបាលជំងឺ
គុជថ្មធម្មជាតិ Black tourmaline មានសមត្ថភាពជួយកាត់បន្ថយការឈឺចាប់ និងជំនួយក្នុងការព្យាបាលការឈឺសាច់ដុំ រលាកសន្លាក់ និងឈឺសន្លក់ផងដែរ។
ប្រយុទ្ធប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងល្អសម្រាប់បេះដូង និងក្រពេញ Adrenal ។
មានប្រយោជន៍ក្នុងការព្យាបាលជំងឺទល់លាមក និងពោះវៀន។
កម្ចាត់ជាតិពុល និង មេរោគ ចេញពីរាងកាយ។
3. គ្រប់គ្រងអារម្មណ៍ និង អាកប្បកិរិយា របស់អ្នក
គុជថ្មធម្មជាតិ Black Tourmaline គឺជាគុជថ្មដែលមានសមត្ថភាពបន្ធូរអារម្មណ៍និងបន្សាបគំណិតអវិជ្ជមាន ជួយអ្នកពាក់កាត់បន្ថយភាពតានតឹង តប់ប្រមល់ និងស្មុគស្មាញ។
អាចជួយឲ្យអ្នកពាក់ជំនះពីការប្រើប្រាស់គ្រឿងញៀន និងបំបាត់គំនិតចង់ធ្វើអត្តឃាត ឬធ្វើបាបខ្លួនឯង។
គុជថ្មធម្មជាតិនេះក៏មានប្រយោជន៍ជាច្រើនក្នុងការព្យាបាលជំងឺរវើរវាយផងដែរ។
ជាពិសេស គុជថ្ម Black Tourmaline ក៏ជួយជំរុញឱ្យអ្នកពាក់នូវមានគំណិតវិជ្ជមានចំពោះជីវិត បង្កើនសមត្ថភាពក្នុងការគិតពិចារណា ស្គាល់ពិភពលោកកាន់តែច្បាស់ និងបង្កើនឲ្យមានភាពស្មោះត្រង់ និងការច្នៃប្រឌិតផងដែរ។

4. ជាប្រភេទគុជថ្មជំនួយខាងវិញ្ញាណ
Black Tourmaline គឺជាវត្ថុហុងស៊ុយដែលនាំសំណាង និងភាពជោគជ័យចំពោះអ្នកពាក់។ ក្រៅពីនេះគុជថ្មនេះក៏មានឥទ្ធិពលការពារអ្នកផងដែរ ជួយឱ្យអ្នកពាក់ជៀសផុតពីរឿងសៅហ្មង រឿងអាក្រក់ដែលអ្នកមិនចង់ជួប។
តើធាតុអ្វីខ្លះដែរសាកសមជាមួយគុជថ្មធម្មជាតិ Black Tourmaline?
នៅក្នុងហុងស៊ុយ គុជថ្មធម្មជាតិ Black Tourmaline គឺស័ក្តិសមសម្រាប់មនុស្សធាតុទឹក និងធាតុឈើ។ អ្នកដែលមានធាតុទាំងពីរ អាចពាក់គុជថ្មធម្មជាតិ Black Tourmaline ជាប្រចាំ នឹងនំាឲ្យមានសុខភាពល្អ ជីវិតមានសេចក្តីសុខ សុភមង្គល នំាសំណាងក្នុងជីវិត មុខរបរកាន់តែរីកចម្រើន និងប្រសើរឡើង។
ចំពោះទ្រឹស្តីនៃលោកខាងលិច Black Tourmaline គឺសាកសម សម្រាប់មនុស្សដែលជាតារានិករ Leo ។ ព្រោះភាពទន់ខ្សោយរបស់តារានិករនេះគឺ អត្តចរិកមនុស្សមានលក្ខណៈ ចិត្តក្តៅ ឆាប់ខឹង មានភាពជឿជាក់ខ្លំាងពេក និងភាពក្រអឺតក្រទម។ ការជ្រើសពាក់គុជថ្មធម្មជាតិ Black Tourmaline នឹងជួយមនុស្សដែរមានតារានិករនេះធ្វើឱ្យមានអារម្មណ៍នឹងនរ ពួកគេអាចគ្រប់គ្រងចិត្តរបស់ពួកគេ និងកាត់បន្ថយភាពតានតឹង ភាពអស់សង្ឃឹម និងភាពមិនចេះអត់ធ្មត់។ ”