អង្កាំត្បូង Dzi គឺជានិមិត្តសញ្ញាដ៏លេចធ្លោនៃការការពារ និងទាក់ទាញសំណាងល្អ។ ជាញឹកញាប់ត្រូវបានប្រើជាគ្រឿងអលង្កាតែងម៉ូតដូចជាខ្សែក ឬខ្សែដៃជាដើម។
ប្រសិនបើអ្នកមានបេះដូងសប្បុរសមួយ បេះដូងរបស់អ្នកនឹងមានតម្លៃដូចត្បូង Dzi បង្ហាញសេចក្តីសប្បុរស ថែទាំត្បូងនេះ នោះពរជ័យពីត្បូងនេះនឹងមានជារៀងរហូតសម្រាប់អ្នក។
តោះស្វែងយល់ឱ្យច្បាស់ជាងនេះអំពី Jade Dzi ជាមួយ Vang Vida Jewelry តាមរយៈអត្ថបទខាងក្រោម!
ត្បូង Dzi
ប្រភពដើម
តាំងពីបុរាណកាលមក Dzi ត្រូវបានគេគោរពជាវត្ថុដ៏ពិសិដ្ឋ ត្រូវបាននាំយកតាមខ្លួន និងផ្តល់ពរជ័យដល់អ្នកពាក់។
Dzi (Tibetan Pearl – Dharma Agate) គឺជាត្បូងដ៏ពិសេសមួយ ដែលត្រូវបានជនជាតិទីបេបន្សល់ទុកមក មិនមែនអ្នកណាក៏អាចធ្វើជាម្ចាស់ត្បូងដ៏ពិសិដ្ឋនេះបានឡើយ។ នៅក្នុងភាសាទីបេ “Dzi” មានន័យថាការបញ្ចេញពន្លឺចែងចាំង
ត្បូង Dzi បានបង្ហាញខ្លួនជាលើកដំបូងនៅប្រហែលឆ្នាំ 2000 ដល់ 1000 មុនគ.ស នៅក្នុងប្រទេសឥណ្ឌាបុរាណ៖ មានជាប្រមាណ រយពាន់ត្បូងត្រូវបានគេដឹងថានាំមកដោយទាហានទីបេក្នុងអំឡុងពេលវាយឆ្មក់នៅពែរ្ស
វិចិត្រករប្រើត្បូង agate ដើម្បីធ្វើជាផ្ទៃខាងក្រោយតុបតែងរូបរាង និងទម្រង់នៅលើអង្កាំដោយវិធីបុរាណដែលនៅតែមានអាថ៌កំបាំងជាច្រើន។
សម្រាប់ត្បូង Dzi បច្ចុប្បន្ននឹងត្រូវបានធ្វើពី agate ធម្មជាតិ។ នេះគឺជាប្រភេទត្បូងរឹងដូច្នេះងាយនឹងប្រេះបែកខ្លាំងណាស់។ ដូច្នេះនឹងត្រូវការដុតកំដៅត្បូងជាមុនសិនមុនពេលចាប់ផ្តើមឈូសឆ្លាក់។ ដំណើរការនេះទើបតែចាប់ផ្តើមអនុវត្តក្នុងប៉ុន្មានឆ្នាំថ្មីៗមកនេះ ជាមួយនឹងបច្ចេកវិទ្យាទំនើប។
បែងចែកប្រភេទត្បូង Dzi
រាល់ត្បូង Dzi ជាធម្មតាត្រូវបានបែងចែកតាមចំនួនភ្នែកដែលពួកគេមាន – នោះគឺជាគំរូរាងមូលដែលត្រូវបានរកឃើញនៅលើ Dzi។ មានគ្រាប់ Dzi មួយចំនួនមិនមានភ្នែកមួយណាឡើយ ប៉ុន្តែក៏មានគ្រាប់មួយចំនួនទៀតមានរហូតដល់ 21 ភ្នែក។
គ្រាប់ត្បូង Dzi នីមួយៗផ្សេងៗគ្នានឹងសាកសមជាមួយបំណងប្រាថ្នា និងបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ៗ។ ហើយប្រសិនបើអ្នកកំពុងស្វែងយល់ពីអត្ថន័យនៃចំនួនភ្នែករបស់ត្បូង Dzi សូមអានបន្ថែមព័ត៌មានខាងក្រោមនេះណា៎!
អត្ថន័យរបស់និមិត្តសញ្ញាឆ្លាក់លើត្បូង Dzi
- ត្បូងភ្នែកនាគ Dzi
តំណាងឱ្យមន្តគ៌ាថា ” Om mani padme hum ” ដែលជាឫសគល់នៃសុភមង្គល និងកម្មផលល្អ។ នាគត្រូវបានចាត់ទុកថាជាប្រភពនៃជីវិត និងរស់នៅកណ្តាលមេឃដី។ គេជឿថា អង្កាំនាគនីមួយៗត្រូវបានផ្សារភ្ជាប់គ្នានឹងជួយឱ្យអ្នកពាក់មានសុខភាពល្អ មានបាន និងជោគជ័យ
- ត្រូង Dzi ស្រការនាគ
ពួកវាមានបន្ទាត់ស្រដៀងទៅនឹងស្រការរបស់នាគ។ រចនាសម្ព័នប្រេះស្រាំត្រូវបានគេហៅថាស្រការនាគ ដែលបង្កើតឡើងនៅពេលដាក់ចូលទៅក្នុងឡដុត ព្រោះតែហេតុនេះហើយទើបវាផ្ទុកនូវប្រភពថាមពលខ្លាំងក្លាដ៏ធំធេងបំផុត។
- ត្បូង Dzi ទីបេព្រះម៉ែគង់ស៊ីអុីម៖
គឺជាការបង្ហាយខ្លួនរបស់ព្រះម៉ែគង់ស៊ីអុីម ទ្រង់អាចត្រាស់ដឹងនូវរាល់ទុក្ខព្រួយទាំងអស់របស់សត្វលោក ព្រះអង្គនឹងជាជំនួញ ហើយជួយក្នុងការរំសាយទុក្ខរបស់មនុស្ស។
- ត្បូង Dzi ទីបេមេឃដី៖
ផ្ទុកនូវប្រភពថាមពលចុះសម្រុងគ្នារវាងមេឃ (រាងវង្វង់មូល) និងផែនដី (រាងការ៉េ)។ Dzi នាំមកនូវតុល្យភាព និងភាពសុខដុមរមនាក្នុងជីវិត ដោយហេតុនោះនៅពេលត្រូវបានម្ចាស់ប្រើប្រាស់ វានឹងជួយរក្សាលំនឹង និងតុល្យភាពថាមពលខាងក្នុង និងខាងក្រៅរាងកាយ ការពារពីចំហាយអាក្រក់ដែលបង្កគ្រោះថ្នាក់ដល់មនុស្ស។
- ត្បូង Dzi ឆ្នូត៖
នេះគឺជាគ្រាប់ត្បូងអាចបំពេញបំណងប្រាថ្នារបស់មនុស្ស។ ផ្នែកឆ្នូតនេះអាចត្រូវបានផ្លាស់ប្តូរដើម្បីបង្កើតម៉ូតផ្សេងៗគ្នាជាច្រើន។
- ត្បូង Dzi ផ្កាឈូកទ្វេរ៖
ផ្កាឈូកទ្វេរគឺជាប្រភេទដ៏មានឥទ្ធិពលបំផុតរបស់ Lotus Dzi ធម្មតា អ្នកដែលមានត្បូងនេះនឹងទទួលបានប្រាជ្ញាឆ្លាតវៃ ភ្លឺស្វាង សំណាងល្អ ឈ្លាសវៃ និងធ្វើការសម្រេចចិត្តគ្រប់យ៉ាងបានយ៉ាងត្រឹមត្រូវ។
- ត្បូង Dzi ទេវតាទ្រព្យ៖
ដូចឈ្មោះរបស់ត្បូងនេះ ពួកវានឹងជួយអ្នកឱ្យមានអនាគតមួយដ៏មានបាន មានទ្រព្យសម្បត្តិជាច្រើន។
- ត្បូង Dzi ធ្មេញខ្លា៖
មានអត្តន័យខាងវិញ្ញាណ ការពារអារក្សខ្មោចព្រាយបិសាច ការដាក់អំពើស្នេហ៍ និងសូម្បីតែការបំផ្លាញរបស់ខ្មោចព្រាយបិសាច។
Đá Dzi Tây Tạng Âm Dương: khắc họa với hình ảnh âm dương kết hợp của thái cực, đem lại sự cân bằng cho con người, giúp cho họ có được một đời sống bình yên và hạnh phúc.
- ត្បូង Dzi ទីបេ Yin និង Yang៖
បង្ហាញនូវរូបភាពនៃ yin និង yang រួមបញ្ចូលគ្នាយ៉ាងក្រៃលែង នាំមកនូវតុល្យភាពដល់មនុស្ស ជួយឱ្យពួកគេមានជីវិតសុខសាន្ត និងសុភមង្គល។
- “គុជថ្ម Bodhi Dzi :
តំណាងឲ្យ គុណធម៍ ភាពក្លាហាន ប្រាជ្ញាឈ្លាវៃ និងភាពស្មោះត្រង់ ព្រមទណាងជួយមនុស្សឱ្យដើរលើផ្លូវត្រូវនៅក្នុងជីវិត នឹងអាចអ្នកដទៃ ការពារពួកគេពីគ្រោះថ្នាក់ និងរឿងអាក្រក់” ។
- គុជថ្ម Tibetan Van Tu :
នៅពីលើគុជមានរូប Van Tu Dzi មានប្រភពចេញពីជំនឿក្នុងព្រះពុទ្ធសាសនា ជួយមនុស្សអោយមានសុភមង្គល មានជីវភាពធូរធារ និងមានទ្រព្យសម្បត្តិច្រើន។
- គុជថ្ម Tibetan Chu diamond :
គឺជានិមិត្តរូបដ៏សំខាន់បំផុតនៃព្រះពុទ្ធសាសនា ដែលមានរូបស្រដៀងនឹងដំបងរបស់ឡាម៉ា ដែលវាអាចដេញវិញ្ញាណអាក្រក់ និងរឿងរ៉ាវមិនល្អ នឹងនាំទៅកាន់ផ្លូវល្អ។
ជ្រើសរើសថ្មតាមឆ្នាំកំណើត
- អ្នកកើតឆ្នំាឆ្លូវ – 1924 1936 1948 1960 1972 1984 1996
សាកសមជាមួយ Dzi៖ 8, 18, 21 (ភ្នែក) – - អ្នកកើតឆ្នំាខាល – 1925 1937 1949 1961 1973 1985 1997
សាកសមជាមួយ Dzi៖ 8, 18, 21 (ភ្នែក) - អ្នកកើតឆ្នំាថោ – 1926 1938 1950 1962 1974 1986 1994
សាកសមជាមួយ Dzi៖ 3, 4, 9, 13, 18 (ភ្នែក) - អ្នកកើតឆ្នំារោង – 1927 1939 1951 1963 1975 1987 1999
សាកសមមួយ Dzi៖ 3, 4, 9, 13, 18 (ភ្នែក) - អ្នកកើតឆ្នំាម្ស៉ាញ់ – 1928 1940 1952 1964 1976 1988 2000
សាកសមជាមួយ Dzi៖ 3, 4, 9, 13, 18 (ភ្នែក) - អ្នកកើតឆ្នំារោង – 1929 1941 1953 1965 1977 1989 2001
សាកសមជាមួយ Dzi៖ 3, 4, 9, 13, 18 (ភ្នែក) - ឆ្នំាមមីរ ឆ្នំាមមែ និងឆ្នំាវក
សាកសមជាមួយ Dzi៖ 1, 5, 6, 7, 11, 18 (ភ្នែក) - ឆ្នំារកា – 1933 1945 1957 1969 1981 1993 2005
សាកសមជាមួយ Dzi៖ 2, 10, 12, 15, 18 (ភ្នែក) - ឆ្នំាចរ – 1934 1946 1958 1970 1982 1994 2006
សាកសមជាមួយ Dzi៖ 2, 10, 12, 15, 18 (ភ្នែក) - ឆ្នំាកុត – 1935 1947 1959 1971 1983 1995 2007
ឆបគ្នាជាមួយ Dzi៖ 2, 10, 12, 15, 18 (ភ្នែក)”