Pi Xiu និង Fox – គូដែលទាក់ទាញសំណាងនិងស្នេហា មិនអាចខ្វះបាននៅក្នុងហុងស៊ុយ

គូដែលទាក់ទាញសំណាងនិងស្នេហាមិនអាចខ្វះបាននៅក្នុងហុងស៊ុយ

Pi Xiu និង Fox គឺជាម៉ាស្កូតក្នុង top ត្រូវបានជ្រើសរើសដំបូងក្នុងការ ឆ្នៃគ្រឿងអលង្ការ ឬធ្វើវត្ថុហុងស៊ុយ។ ម៉ាស្កូទាំងពីរនេះសុទ្ធតែនាំមកសំណាងល្អ និងភាពងាយស្រួលក្នុងការងារ ជីវិតប្រចាំថ្ងៃ និងសូម្បីតែក្នុងរឿងស្នេហា។

ម៉ាស្កូតនីមួយៗសុទ្ធតែផ្ទុកនូវអត្ថន័យជាក់លាក់មួយ។ ដូច្នេះតើសត្វ​ទាំង​ពីរ​នេះ​នឹង​ជួយ​ម្ចាស់​ឲ្យ​មានភាពសប្បាយរីករាយឬអត់? សូមអានអត្ថបទខាងក្រោមនេះដើម្បីស្វែងយល់ឲ្យច្បាស់ជាងនេះណា៎

Pi Xiu៖

អ្នកណាៗក៏ចង់រស់នៅក្នុងជីវិតពេញលេញ វិបុលភាព សម្បូរបែប មានបាន និងមានសេចក្តីសុខ។ ដូច្នេះហើយ អ្នកដែលយល់ដឹងស៊ីជម្រៅអំពីហុងស៊ុយសុទ្ធតែចង់មាន Pi Xiu ដូចជាវត្ថុការពារខ្លួន ដើម្បីលើកស្ទួយជីវិតខ្លួនឯង និងគ្រួសាររបស់ខ្លួន។ នេះគឺជាម៉ាស្កូតហុងស៊ុយផ្ទុកនូវប្រភពថាមពលដ៏ធំ និងកម្លាំងខាងវិញ្ញាណដោយឡែក

  • Pi Xiu គឺជាម៉ាស្កូតមានរាងដូចសត្វម៉ុងសាយ ហើយតែងតែត្រូវបានគេគោរពបូជាដោយប្រាថ្នាសុំសំណាងល្អពីមាសប្រាក់និងសុវត្ថិភាពដល់ម្ចាស់។
  • រឿងព្រេងនិទានថា Pi Xiu គឺជាកូនប្រុសទី 9 របស់ស្តេចនាគ មានរូបរាងខាងក្រៅ និងកម្លាំងដ៏អស្ចារ្យ។ នេះ​ជា​សត្វ​ដែល​ចូល​ចិត្ត​ស៊ី​មាស​និង​កំណប់ទ្រព្យ ប៉ុន្តែគ្មាន​រន្ធ​គូថ​ដើម្បីខ្ចាក់ចេញ។ ដូច្នេះ​ពេល​សោយ​ទិវង្គត ព្រះ​ចៅ​អធិរាជ​បាន​នាំ​ម៉ាស្កូត​នេះ​ទៅ​ឋានសួគ៌ ហើយ​បំពេញ​ភារកិច្ច​ជួយផ្គត់ផ្គង់និងស៊ីមាសប្រាក់ ​ទ្រព្យសម្បត្តិ​សម្រាប់​ម្ចាស់ ​ការពារ​ចំហាយអំពើអាក្រក់ ។
  • Pi Xiu មាន 2 ប្រភេទ៖
  1.  Pi Xiu ពីមាសប្រាក់៖ រូបរាងដ៏អង់អាច ក្បាលពោះនិងគូទធំ មាត់ធំទូលាយ នៅលើក្បាលមានស្នែងពីរ លក្ខណៈសំខាន់គឺស៊ីមាសប្រាក់ និងកំណប់ទ្រព្យ។
  2. Pi Xiu កម្ចាត់អំពើ៖ មានមាត់ដែលតែងតែបើកចំហរ មានរូបរាងកាចសាហាវ នៅលើក្បាលមានស្នែងតែមួយកត់ តែងតែប្រើស្នែងដើម្បីប្រឆាំងនឹងចំហាយអំពើអាក្រក់ និងខ្មោចព្រាយបិសាច។

កញ្ជ្រោង

កញ្ជ្រោងហុងស៊ុយ​ត្រូវបាន​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​បងប្អូននារីជាច្រើន។ ពីគ្រឿងអលង្ការដែលមានម៉ាស្កូតកញ្ជ្រោង រហូតដល់វត្ថុហុងស៊ុយ។ វា​នាំ​មកនូវសំណាង​ល្អទាំងក្នុង​រឿងគូព្រេង និងទាំង​សុភមង្គល​គ្រួសារ​របស់ម្ចាស់

  • ឆ្នាំហើយបានប្រែក្លាយទៅជាកញ្ជ្រោង។ កញ្ជ្រោង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ម៉ាស្កូតដែល​ឆ្លាត​បំផុត រហ័សរហួន និង​ល្បិចកល។ ដោយសារតែបុគ្គលិកលក្ខណៈទាំងនេះ កញ្ជ្រោងតែងតែត្រូវបានអ្នកផលិតខ្សែភាពយន្តប្រើ ដើម្បីតំណាងឱ្យរូបភាពនៃល្បិចកល គ្រោះថ្នាក់ និងឆ្លាតវៃ។ ទោះយ៉ាងណាក៏ដោយ មិនអាចបដិសេធបានពីភាពឆ្លាតវៃដ៏អស្ចារ្យរបស់ប្រភេទកញ្ជ្រោងនេះបានឡើយ។

 

  • កញ្ជ្រោងមាន 4 ប្រភេទ
  1. កញ្ជ្រោងកន្ទុយមួយ
  2. កញ្ជ្រោងកន្ទុយបី៖ ឆ្លងកាត់ 100 ឆ្នាំវឹកហាត់ វាត្រូវបានហៅថា នាងកញ្ជ្រោងកន្ទុយបីទាក់ស្នេហ៌
  3. កញ្ជ្រោងកន្ទុយប្រាំមួយ៖ ឆ្លងកាត់ 1000 ឆ្នាំវឹកហាត់ វាត្រូវបានហៅថា នាងកញ្ជ្រោងកន្ទុយប្រាំមួយបិសាច
  4. កញ្ជ្រោង​កន្ទុយប្រាំបួន​៖ ឡើង​ដល់​ឋានៈខ្ពស់បំផុត វាត្រូវបានហៅថា នាងកញ្ជ្រោងកន្ទុយប្រាំបួនមហាអំណាច

Giải mã ý nghĩa các loại Hồ Ly tình duyên trong phong thuỷ

ភីសៀវ និង កញ្ច្រោងគឺជាម៉ាស្កូតអាណាព្យាបាលពីរ ដែលគាំទ្រម្ចាស់ក្នុងជីវភាព។ ប្រសិនបើ ភីសៀវគឺជាម៉ាស្កូតដែលនាំមកនូវសំណាង និងលុយកាក់ដល់ម្ចាស់ នោះកញ្ជ្រោងជួយអ្នកប្រើប្រាស់បានជោគជ័យក្នុងវិស័យស្នេហា។ ដូច្នេះហើយអាចនាំយកម៉ាស្កូទាំងពីរនេះក្នុងពេលតែមួយ ដើម្បីទទួលបានការគាំទ្រដ៏ល្អបំផុតពី ម៉ាស្កូទាំងពីរនេះ

អត្ថន័យរបស់ភីសៀវ

  • ទាលាភញសំណាង៖ ព្រោះវាមានមាត់ទូលាយ ជំនាញស៊ីលុយកាក់ ទ្រព្យសម្បត្តិ ហើយរក្សាទុកឲ្យម្ចាស់មិនដោះលែងជាដាច់ខាត ។
  • ធ្វើលំនឹងចិត្ត៖ ជាមួយនឹងរូបរាងដ៏កាចសាហាវរបស់វា វាអាចបណ្ដេញវិញ្ញាណអាក្រក់បាន ដូច្នេះហើយ ម្ចាស់ផ្ទះគ្រប់រូបត្រូវដាក់វានៅមុខផ្ទះ ដើម្បីការពារសំណាងអាក្រក់មិនអោយប៉ះពាល់ដល់គ្រួសារអ្នកម្ចាស់។
  • កែលំអសុខភាព៖ ភីសៀវនឹងបណ្តេញអារក្សចេញ ជៀសវាងផលប៉ះពាល់អាក្រក់ពីការចូលទៅក្នុងខ្លួនរបស់ម្ចាស់ដូចជា៖ ខ្យល់ពុល ខ្យល់ត្រជាក់។ល។

អត្ថន័យរបស់កញ្ជ្រោង៖

  • -កញ្ជ្រោងគឺជាម៉ាស្កូតដែលផ្តល់ឱ្យម្ចាស់របស់វានូវភាពមុតស្រួច ភាពលឿនលាស់ និងមានការយល់ដឹងជ្រាលជ្រៅជាងអំពីជីវភាព។ ក្រៅពីនេះ វាក៏ជួយឱ្យអ្នកកាន់តែមានភាពទាក់ទាញ និងមានភាពណាំនួនក្នុងក្រសែភ្នែកអ្នកដទៃ
  • -សម្រាប់អ្នកដែលមានគ្រួសារហើយ៖ ជួយអ្នកឱ្យចេះថ្លឹងថ្លែងក្នុងគ្រួសារ និងអាជីព ចេតនារវាងប្តី ប្រពន្ធកាន់តែប្រសើជាង បង្កើនទំនាក់ទំនង និងការយល់ដឹងគ្នាទៅវិញទៅមក។
  • -សម្រាប់អ្នកនៅលីវ៖ ជួយអភិវឌ្ឍខ្លួនអ្នកឱ្យមើលទៅគួរឱ្យទាក់ទាញបំផុត បណ្ដុះសមត្ថភាពទំនាក់ទំនងឱ្យទាក់ទាញក្នុងក្រសែភ្នែករបស់ភេទផ្ទុយ។
  • – កញ្ជ្រោងនឹងមកនាំសំណាងក្នុងរឿងស្នេហា ជួយអ្នកឱ្យរួចផុតពីទំនាក់ទំនងអាក្រក់ មានទស្សនវិស័យត្រឹមត្រូវអាចស្វែងរកគូស្នេហ៍របស់ជីវិត្ត

អត្ថបទនេះគឺជាព័ត៌មានដែល Vang Vida Jewelry ចែករំលែក ដើម្បីពង្រឹងចំណេះដឹងអំពីវត្ថុហុងស៊ុយដល់អ្នកប្រើប្រាស់។ សង្ឃឹមថាព័ត៌មាននេះនឹងជួយអ្នកឱ្យយល់កាន់តែច្បាស់ពី ភីសៀវ និង កញ្ច្រោង ក៏ដូចជាមានជម្រើសសមស្របបំផុតក្នុងការជ្រើសរើសគ្រឿងអលង្ការហុងស៊ុយ។

Leave a Reply

Your email address will not be published. Required fields are marked *