ពីមួយថ្ងៃទៅមួយថ្ងៃ មានមនុស្សកាន់តែច្រើនចាប់អារម្មណ៍លើកត្តាហុងស៊ុយ គ្រាន់តែសង្ឃឹមថាគ្រប់យ៉ាងដំណើរការទៅដោយរលូន ជោគវាសនារីកចម្រើន ក៏ដូចជាជួយជីវិតកាន់តែមានលំនឹង។ ការជ្រើសរើសត្បូងហុងស៊ុយសម្រាប់អ្នកធាតុឈើមិនពិបាកទេ គ្រាន់តែផ្អែកលើតារាងពណ៌តំណាងឲ្យធាតុ ដើម្បីជ្រើសរើសពណ៌ត្បូងដែលស័ក្តសមនឹងធាតុរបស់ខ្លួនឯង។ ពេលនោះ ត្បូងទាំងអស់នេះនឹងបញ្ចេញថាមពលល្អបំផុត ជួយម្ចាស់ឱ្យជួបសំណាងល្អច្រើនលើដងវិថីអាជីព។
អត្ថបទខាងក្រោមនេះ Vang Vida Jewelry នឹងបង្ហើបជូនអ្នកនូវត្បូងដែលស្ថិតក្នុង Top ប្រភេទត្បូងជួយឲ្យអ្នកធាតុឈើទទួលបានសំណាងល្អច្រើន។
សង្ខេបអំពីធាតុឈើ
តាំងពីបុរាណមកដល់បច្ចុប្បន្ន គ្រប់អ្វីៗទាំងអស់នៅលើផែនដីសុទ្ធតែកើតចេញពីកត្តា ៥ យ៉ាងគឺៈ លោហធាតុ ឈើ ទឹក ភ្លើង ដី ត្រូវនឹងលោហៈ – ដើមឈើ – ទឹក – ភ្លើង – ដី កត្តាទាំង 5 នេះត្រូវបានហៅថាធាតុទាំង 5 ជាកត្តាស្នូលដែលបង្កើតបានជីវិត ឈើគឺជានិមិត្តសញ្ញានៃដើមឈើ ផ្កា និងស្លឹក ដោយសារមានដើមឈើ ទើបគ្រប់ភាវៈរស់ទាំងអស់អាចរស់រានមានជីវិត និងលូតលាស់។
មនុស្សធាតុឈើមានការសម្របខ្លួនឆាប់រហ័ស ពួកគេឆាប់ចុះសម្រុង និងចាប់បានយ៉ាងឆាប់រហ័សពេលទៅដល់កន្លែងណាមួយ ហើយតែងតែបញ្ចេញថាមពលវិជ្ជមានជាមួយមនុស្សគ្រប់គ្នានៅជុំវិញ។ Theo ngũ hành tương sinh: Thủy sinh mộc – Mộc sinh hỏa
យោងតាមធាតុទាំងប្រាំនៃការបង្កើត៖ ទឹកបង្កើតឈើ – ឈើបង្កើតភ្លើង
យោងទៅតាមធាតុទាំងប្រាំនៃការឆុងគ្នា៖ មាសឆុងឈើ – ឈើឆុងដី
Top រាល់ប្រភេទត្បូងជួយឲ្យអ្នកធាតុឈើទទួលបានសំណាងល្អច្រើន
គុជថ្ម Aquamarine ពណ៍ទឹកសមុទ្រខៀវ
- ពណ៌ខៀវនៃទឹកសមុទ្រតំណាងឱ្យសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ គង់វង្សនិងយូរអង្វែង លើសពីនេះទៀតក៏ផ្ទុកនូវថាមពល ដ៏អស្ចារ្យ ដែលអាចជួយបណ្តេញអារម្មណ៍មិនល្អ រឿងអវិជ្ជមាន ដែរចូលមកក្នុងជីវិត តែនំាមកតែរឿងល្អៗ និង សុខភាពល្អនិង អភិវឌ្ឍឲ្យក្លាយជាមនុស្សមានសក្តានុពល។
- គុជថ្ម Aquamarine គឺពិតជាល្អសម្រាប់សុខភាព ហើយមានប្រយោជន៍ជាច្រើន ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងជួយបំបាត់ការអស់កម្លាំង ព្រមទំាងជំងឺផ្សេង។
- ការពាក់គុជថ្មធម្មជាតិនេះ ជួយឱ្យអ្នកមានទស្សនវិស័យល្អក្នុងជីវិត មានគំណិតវិជ្ជមាន ហើយក៏ជួយសម្រួលការគេងមិនលក់ផងដែរ »។
Morion quartz – Black Rutilated Quartz
- មួយក្នុងចំណោមប្រភេទគ្រឿងអលង្ការត្រូវបានធ្វើពី Quartz ដែលត្រូវបានមនុស្សគ្រប់គ្នាពេញនិយមបំផុត ពីព្រោះ Morion quartz មិនត្រឹមតែមានសម្រស់ស្រស់ស្អាត ថ្លៃថ្នូរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តសញ្ញានៃសំណាងល្អផងដែរ។
- ខ្សែដៃត្បូង Morion quartz ដោយឡែកឬប្រភេទ quartz ជាទូទៅសុទ្ធតែមានអត្តប្រយោជន៌វិជ្ជមានចំពោះសុខភាពមនុស្ស
- នៅក្នុងហុងស៊ុយ ប្រភេទត្បូងនេះជួយឱ្យម្ចាស់ចុះសម្រុងជាមួយមនុស្សគ្រប់គ្នា លុបបំបាត់ភាពភ័យខ្លាច ជួយឱ្យអារម្មណ៌ម្ចាស់មានសុទិដ្ឋិនិយម ស្រលាញ់ជីវិត ក្រៅពីនេះវាក៏មានឥទ្ធិពលកម្ចាត់អំពើអាក្រក់ផងដែរ
- ជួយមនុស្សរស់នៅដោយសប្បាយរីករាយ សំណាងនឹងមកដល់ ស្នេហាអ្នកទាំងពីរនឹងស្ថិតស្ថេរគង់វង្ស លុបបំបាត់រាល់អារម្មណ៍សោកសៅ និងឯកា
ត្បូងភ្នែកខ្លាខៀវខ្មៅ
- ត្បងភ្នែកខ្លាគឺជាប្រភេទត្បូង ដែលមានទាំងភាពស្រស់ស្អាតបែបធម្មជាតិ ទាំងត្រូវបានវាយតម្លៃខ្ពស់នៅក្នុងអត្តន័យហុងស៊ុយ ដូច្នេះវាត្រូវបានស្វែងរកយ៉ាងខ្លាំងនៅក្នុងសិប្បកម្មគ្រឿងអលង្ការ។
- ត្បូងភ្នែកខ្លាត្រូវបានគេជឿថានឹងនាំមកនូវសំណាងល្អ ភាពរុងរឿង និងលុយកាក់ដល់ម្ចាស់។
- វាត្រូវបានចាត់ទុកថាជាយ័ន្តការពារសខ្លួនសម្រាប់ម្ចាស់ក្នុងការធ្វើដំណើរឆ្ងាយ វាជួយអ្នកនេសាទមានភ្នែកភ្លឺដើម្បីផ្តោតអារម្មណ៌មើលឃើញបានឆ្ងាយក្នុងអំឡុងពេលចេញទៅសមុទ្រនេសាទ។
Green Aventurine – Green Rutilated Quartz
- ពណ៌បៃតងគឺជាពណ៌របស់ឈើ ដែលនាំមកនូវអារម្មណ៍នៃការលូតលាស់និងរីកចម្រើន
- ប្រភេទត្បូងនេះមានថាមពលនៃភាពសុខដុម ជួយបើកចិត្ត គិតវិជ្ជមាន មានសុទិដ្ឋិនិយម ជួយអោយធ្វើឲ្យទំនាក់ទំនងជុំវិញល្អប្រសើរ កាន់តែរឹងមាំ
- ក្រៅពីនេះវាក៏នាំមកសំណាងល្អក្នុងរឿងលុយកាក់ ទទួលបានជោគជ័យលើវិថីនៃភាពល្បីល្បាញ ឋានៈបុណ្យស័ក្ក និងងាយជួបមនុស្សជួយជ្រោមជ្រែង
Jade
- Jade ត្រូវបានស្គាល់ថាជាប្រភេទត្បូងធ្វើគ្រឿងអលង្ការសម្រាប់មនុស្សស្រី ប្រដូចទៅនឹងសម្រស់ស្អាតស្រទន់ និងបរិសុទ្ធរបស់មនុស្សស្រី
- វាមានថាមពលយ៉ាង ដូច្នេះហើយពេលមនុស្សស្រីធាតុឈើពាក់ Jade នឹងមានការតុល្យភាពរវាងយិនយ៉ាង។
- នាំមកនូវសុខភាព និងជួបសំណាងល្អច្រើន ក្រៅពីនេះមានឥទ្ធិពលវិជ្ជមានក្នុងជីវិតគូស្នេហ៍ផងដែរ
𝐕𝐀𝐍𝐆 𝐕𝐈𝐃𝐀 𝐉𝐄𝐖𝐄𝐋𝐑𝐘
Gems Energy & Luxury
𝐇𝐨𝐭𝐥𝐢𝐧𝐞: 060 336 266 – 0888.979.979
Store: Z1 – St.271 Sangkat Stueong Meanchhey1- khan stueong Mean Chhey Phnom Penh
Fanpage: Vang Vida – ហ៊ុងសុយ
ស្វែងយល់បន្ថែមអំពីត្បូងដែលសាកសមសម្រាប់អ្នក (ធាតុមាស – ធាតុភ្លើង – ធាតុទឹក – ធាតុដី – ធាតុឈើ ) នៅទីនេះ