អត្ថប្រយោជន៍នៃខ្សែដៃត្បូង Quartz ដែលអ្នកប្រហែលជាមិនទាន់ដឹង។ នេះជាត្បូងហុងស៊ុយដែលបានចូលចិត្តបំផុតរហូតមកដល់បច្ចុប្បន្ន ដើម្បីអោយអ្នកយល់កាន់តែច្បាស់អំពីត្បូងនេះ តោះមកជាមួយ Vang Vida ស្វែងយល់ពីអត្ថប្រយោជន៍របស់ត្បូង Quartz!
មនុស្សជាច្រើនជ្រើសរើសពាក់ខ្សែត្បូង Quartz មិនត្រឹមតែដោយសារតែត្បូងនាំមកនូវភាពស្រស់ស្អាតដោយឡែកប៉ុណ្ណោះទេ វាក៏ជាវត្ថុហុងស៊ុយដែលនាំមកសំណាង និងសុភមង្គលដល់ម្ចាស់របស់វាផងដែរ។ ខ្សែដៃត្បូង Quartz គឺជាផលិតផលហុងស៊ុយដ៏ល្អបំផុតមួយ ដោយសារតែផលប្រយោជន៍ដែលវានាំមកសម្រាប់អ្នកពាក់
លក្ខណៈនៃត្បូង Quartz
- គឺជាត្បូងដ៏មានតម្លៃដែលមានអាយុកាលរាប់លានឆ្នាំ ហើយត្រូវបានគេរកឃើញកាលពី 300,000 ឆ្នាំមុន
- មានរូបរាងស្អាត និងផ្លែកភ្នែកនៅក្នុងរូងត្បូងធម្មជាតិ
- ត្បូង Quartz មានជួរថាមពលដ៏ខ្លាំងបំផុត ដូច្នេះវាមានអត្ថន័យជាច្រើនក្នុងហុងស៊ុយ
- ប្រភេទត្បូង Quartz នីមួយៗមានអត្ថន័យ និងឆ្លុះបញ្ចាំងពីជោគវាសនា និងពិភពខាងក្នុងរបស់មនុស្ស
សារជាតិនៃត្បូង Quartz ទាំងឡាយ
បណ្ដាត្បូង Quartz ធម្មជាតិមានគ្រប់ពណ៌ត្រូវបានបង្កើតឡើងដោយផែនដីកាលពីរាប់ពាន់ឆ្នាំមុនដែលនៅជ្រៅក្នុងដី។
រាងកាយរបស់មនុស្សមានថាមពលម៉ាញេទិក ដូច្នេះនៅពេលដែលពាក់ត្បូងQuartz ថាមពលនោះនឹងកាន់តែខ្លាំងជាង ដើម្បីជួយកម្ចាត់ថាមពលអាក្រក់ វានឹងធ្វើឱ្យយើងមានសុខភាពល្អ មានសុទិដ្ឋិនិយម រីករាយ និងមានសំណាងជាច្រើន។
“អត្ថប្រយោជន៍នៃចិញ្ចៀនគុជថ្ម Quartz
ចំពោះគ្រឿងអលង្ការនេះនឹងនំាគុណសម្បត្តិ5យ៉ាងដល់អ្នកពាក់ ៖ លុយកក់ ការពារខ្លួន ស្នេហា សុខភាព និងទំនាក់ទំនង។ គុណសម្បិត្តទាំង 5នេះបានពីការប្រើប្រាស់ខ្សែដៃរ៉ែគុជថ្មខៀវ
Golden Rutilated Quartz
- Golden Rutilated Quartz មានសមាសធាតុតូចឆ្មារម្ជុលនៅខាងក្នុងគុជថ្ម មើលទៅដូចជាសរសៃរសក់ពណ៌មាសជាច្រើន ដែលបញ្ចេញពន្លឺដ៏ស្រស់ស្អាត និងប្រណិតនៅពេលពាក់នៅលើ កដៃរបស់អ្នក។
- ដែរនំានិងបង្ហាញផ្លូវម្ចាស់ ជួយបំភ្លឺផ្លូវឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត គឺជាអំណោយ ដ៏វិសេសវិសាលបំផុត។ ជួយលុបបំបាត់ភាពភ័យខ្លាចនាំមកនូវការសម្រាកស្ងប់ មានសន្តិភាពផ្លូវចិត្ត និងតែងតែនំាឆ្ពោះទៅរកផ្លូវត្រូវនិងគំណិតវិជ្ជមាន
Clear Quartz & Golden Rutilated Quartz
Clear Quartz
- Clear Quart ៖ ដូចជាគុជថ្មគ្រីស្តាល់ថ្លា ជាប្រភេទខ្សែដៃដែរបង្ហាញពីភាពស្រស់ស្អាត និងភាពបរិសុទ្ធ វាជួយជំរុញខួរក្បាលឲ្យមានគំណិតវិជ្ជមាន បន្ធូរភាពតានតឹង នឹងជួយធ្វើឱ្យមានតុល្យភាពរវាងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ \
- ជួយការពារ និងគ្រប់គ្រងថាមពល បំបាត់ភាពតានតឹង និងបញ្ហាក្នុងការងារ និងជីវិត
Black Rutilated Quartz
- Black Rutilated Quartz៖ នាំសំណាង និងលុយកាក់ ចំពោះអ្នករកស៊ី
- ជួយបន្សាបថាមពលអាក្រក់នៅជុំវិញខ្លួន មិនលាក់ទុករឿងរ៉ាវមិនល្អ វាជួយអ្នកពាក់ឱ្យយកឈ្នះភាព ភ័យខ្លាច នឹ រស់នៅដោយប្រកបទៅដោយសប្បាយរីករាយ ហើយតែងតែមានសន្តិភាពផ្លូវចិត្ត។
Rose Quartz
- Rose Quartz៖ ជាពណ៌ស្រាលនិងស្រស់ ហើយអាចជួយឱ្យអ្នកពាក់មានភាពស្រស់ស្អាត និងមានទំនាក់ទំនងល្អពីមនុស្សជុំវិញខ្លួន
- ជាប្រភេទគុជថ្មដែលតំណាងឱ្យសេចក្តីស្រឡាញ់ ។ ជាប្រភពនៃសេចក្តីស្រលាញ់ បំភាយចេញនូវស្នេហាលង់ចិត្តមិនស្មោះហើយនំាមកនូវស្នេហាពិត ។ នាំមកនូវសុភមង្គល និងសន្តិភាពដល់គូស្នេហ៍ និងប្តីប្រពន្ធ ដែរកំពុងតែស្រលាញ់គ្នា ។
Red Rutilated Quartz
- Red Rutilated Quartz: ជាប្រភេទគុជថ្មបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក គឺជាគុជថ្មដ៏មានឥទ្ធិពលដែរអាចការពារអ្នកបាន។ សុខភាពរបស់អ្នក នឹងត្រូវបានការពារនិងមានសុភមង្គល ព្រមទំាងសំណាងជាច្រើននៅក្នុងជីវិត
- បង្កប់នូវថាមពលពិសេស នៃភាពច្នៃប្រឌិត ការឈានទៅរកគោលដៅធំ និងពង្រីកការយល់ដឹងរបស់អ្នក។
Green Rutilated Quartz & Red Rutilated Quartz
Green Rutilated Quartz
- Green Rutilated Quartz:ជាមួយនឹងពណ៌បៃតងដ៏លេចធ្លោ នំាមកនូវអារម្មណ៍ល្អចំពោះអ្នកពាក់ និងផាសុកភាពនៅពេលឃើញគុជថ្មនេះ ហើយក៏អាចយកតាមខ្លួនផងដែរ ។
- ថាមពលពីគុជថ្មនេះជួយឱ្យអ្នកពាក់ស្ងប់ស្ងាត់ និងមានទំនុកចិត្តហើយអាចដោះស្រាយរាល់បញ្ហាដែលមិននឹកស្មានដល់ដែលអាចកើតឡើងបានដោយងាយៗ។ នាំមកនូវលាភសំណាង ព្រមទាំងជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ស្ងប់សុខហើយក៏មិនងាយឈឺដែរ
Amethyst Quartz
- Amethyst Quartz: អាថ៌កំបាំង កាស្រូបទាញ និងការទាក់ទាញ គឺថាមពលពិសេសដែរមាននូវក្នុងនៃគុជថ្មនេះ។ គុជថ្មអាចការពារដ៏មានឥទ្ធិពល ការពារអ្នកពីរឿងរ៉ាវអាក្រក់ អវិជ្ជមាន និងទទួលបានសំណាងល្អ ពីមជ្ឍដ្ឋានខាងក្រៅ។
- ពង្រឹងវិចារណញាណ ការគិតវិនិច្ឆ័យ ការធ្វើការសម្រេចចិត្តដ៏ល្អនិងត្រឹមត្រូវបំផុត”
ជាមួយនឹងការចែករំលែកខាងលើ សង្ឃឹមថាអ្នកនឹងបានដឹងបន្ថែមអំពីអត្ថប្រយោជន៍នៃខ្សែដៃត្បូង Quartz ។ វានឹងជួយឱ្យអ្នកមានការយល់ដឹងដ៏ទូលំទូលាយបំផុត ដើម្បីងាយស្រួលជ្រើសរើសសម្រាប់ខ្លួនអ្នកនូវត្បូងដែលពិតជាសមនឹងជោគវាសនារបស់អ្នក។ ចូរជ្រើសរើសសម្រាប់ខ្លួនឯងនូវខ្សែដៃដែលស័ក្តិសមបំផុតតាម website របស់ Vang Vida Jewelry! នៅទីនេះយើងខ្ញមមានអ្វីដែលអ្នកត្រូវការ