...

How To Measure My Jewelry Size Without Someone Knowing!

តើអ្នកបានដឹងពីវិធីវាស់ទំហំគ្រឿងអលង្ការបែបណាឱ្យបានត្រឹមត្រូវដែរទេ? គ្រឿងអលង្ការពិតជាលេចធ្លោ និងស្រស់ស្អាត លុះត្រាតែត្រូវបានពាក់ឲ្យបានសមល្មមជាមួយម្ចាស់របស់វា។ មកកាន់ហាងដោយផ្ទាល់ដើម្បីទិញ ប្រាកដណាស់ជារឿងល្អបំផុត ប៉ុន្តែចម្ងាយភូមិសាស្រ្តឆ្ងាយពេកគឺជាឧបសគ្គរារាំង ដែលអ្នកមិនអាចមកទិញដោយផ្ទាល់នៅហាងបាន។ ដូច្នេះហើយជម្រើសដ៏ល្អបំផុតគឺទិញតាមអនឡាយ។ អញ្ចឹងវិធីវាស់ size គ្រឿងអលង្ការដ៏ត្រឹមត្រូវនៅផ្ទះខាងក្រោម នឹងជួយអ្នកលែងបារម្ភ ប្រសិនបើមិនអាចសាកលគ្រឿងអលង្ការដោយផ្ទាល់ ប៉ុន្តែនៅតែសមល្មមជាមួយខ្លួនឯង។

ផលប៉ះពាល់នៃការពាក់គ្រឿងអលង្ការខុសទំហំ

គ្រឿងអលង្ការរលុង៖

ពួកយើង​ពាក់​គ្រឿងអលង្ការ​ដើម្បី​បង្កើន​ភាព​ទាក់​ទាញ​ដល់​ភេទដទៃទៀត ដើម្បី​ស្រស់​ស្អាត មានទំនុកចិត្តបង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​របស់ខ្លួនឯង។ ប៉ុន្តែគ្រឿងអលង្ការរលុងនឹងនាំមកឱ្យអ្នកនូវអារម្មណ៍ព្រួយបារម្ភ ខ្លាចរបូតបាត់ក្នុងអំឡុងពេលពលកម្ម ឬវាក៏នឹងកាត់បន្ថយភាពប្រណិត និងវិជ្ជាជីវៈរបស់អ្នកនៅពេលចូលរួមក្នុងព្រឹត្តិការណ៍សំខាន់មួយ។

គ្រឿងអលង្ការតឹង

    • បង្កើតជាអារម្មណ៍មិនស្រួល រារាំងការចរាចរឈាម
    • បង្កអាឡែស៊ី និងឆ្លងមេរោគ៖ គ្រឿងអលង្ការដែលចង្អៀតនៅលើស្បែក ពិបាកសម្អាត ហើយស្បែកនឹងកកកុញធូលី បាក់តេរី ធ្វើឱ្យស្បែកត្រូវរមាស់។
    • បាត់បង់សោភ័ណភាពនិងតម្លៃរបស់គ្រឿងអលង្ការ

របៀបវាស់ size គ្រឿងអលង្ការ

វិធីវាស់ size ចិញ្ចៀន

យកចិញ្ចៀនដែលមានស្រាប់មួយរបស់អ្នក ហើយវាស់អង្កត់ផ្ចិតនៃចិញ្ចៀននោះ អ្នកគ្រាន់តែយកលេខរង្វាស់ខាងក្នុងប៉ុណ្ណោះ មិនគិតកម្រាស់របស់ចិញ្ចៀននោះទេ។ បន្ទាប់ពីទទួលបានលេខរង្វាស់ សូមប្រៀបធៀបជាមួយតារាងទំហំខាងក្រោមរូប

វិធីវាស់ size ខ្សែដៃ

ស្រដៀងនឹងការវាស់ size ចិញ្ចៀន។ អ្នកប្រើខ្សែដៃមួយរបស់អ្នក ហើយវាស់ទំហំខាងក្នុង។ នៅពេលដែលអ្នកទទួលបានលេខទំហំ សូមធ្វើការជាមួយហាងលក់គ្រឿងអលង្ការ ដើម្បីជ្រើសរើសខ្សែដៃមួយសម្រាប់ខ្លួនឯងដ៏សមល្មមបំផុត

Size ខ្សែដៃពេញនិយមសម្រាប់បុរស/ស្ត្រី

វិធីវាស់ size ខ្សែក

ខ្សែកមានច្រើនទំហំ មិនត្រឹមតែអាស្រ័យលើទំហំករបស់អ្នកពាក់ប៉ុណ្ណោះទេ ថែមទាំងអាស្រ័យលើរចនាប័ទ្មរបស់ផលិតផលផងដែរ។ ប្រភេទខ្សែ​ក​ខ្លី​សមល្មម ប៉ុន្តែ​ក៏​មាន​ម៉ូត​រចនា​ដើម្បីឱ្យ​ពាក់​វែងផង​ដែរ។

ប្រសិនបើមានខ្សែកស្រាប់មួយ ហើយអ្នកចង់ទិញមួយទៀតដែលមានទំហំដូចគ្នានឹងអាចាស់ គ្រាន់តែវាស់ប្រវែងខ្សែនោះ ហើយជ្រើសរើសទំហំដែលត្រូវគ្នា។ ប្រសិនបើមិនមាន ឬចង់ជ្រើសរើសប្រវែងខ្សែតាមចំណូលចិត្ត សូមប្រើរង្វាស់កាសែតដើម្បីវាស់ប្រវែងដែលអ្នកចង់បាន ហើយទាក់ទងមកកាន់ហាងដើម្បីជួយជ្រើសរើស។

ទាំងនេះគឺជាវិធីវាស់ទំហំគ្រឿងអលង្ការដែល Vang Vida ប្រមូលបានបន្ទាប់ពីច្រើនឆ្នាំមានបទពិសោធន៍ធ្វើគ្រឿងអលង្ការ។ ទោះជាយ៉ាងណាក៏ដោយ ការទៅហាងដោយផ្ទាល់ ដើម្បីលសាកនៅតែល្អបំផុត។ ប្រសិនបើអ្នកចង់ធ្វើជាម្ចាស់គ្រឿងអលង្ការហុងស៊ុយដែលស័ក្តសម សូមអញ្ជើញមកកាន់ Vang Vida Jewelry ណា៎!


𝐕𝐀𝐍𝐆 𝐕𝐈𝐃𝐀 𝐉𝐄𝐖𝐄𝐋𝐑𝐘

Gems Energy & Luxury

📞𝐇𝐨𝐭𝐥𝐢𝐧𝐞: 060 336 266 – 0888.979.979

🈴Store: 19Z – St.271 Sangkat Stueong Meanchhey1- khan stueong Mean Chhey Phnom Penh

🏚Website: vangvidajewelrykh.com

Leave a Reply

Your email address will not be published. Required fields are marked *

+855888979979
Contact
Seraphinite AcceleratorOptimized by Seraphinite Accelerator
Turns on site high speed to be attractive for people and search engines.