គ្រប់ប្រភេទគុជខ្យងនីមួយៗមានភាពស្អាតប្លែករៀងៗខ្លួន។ អ្នកចង់ធ្វើសម្រាប់ខ្លួនឯងនូវចិញ្ចៀនមួយវង់ ឬខ្សែកគុជខ្យងតាមចិត្តរបស់អ្នក។ នៅ Vang vida Jewelry មាន ប្រភេទគុជដែលបង្កើតអោយអ្នកភាពស្រស់ស្អាតពិសេស និងលេចធ្លោ
រាល់កត្តាវាយតម្លៃគុណភាពគុជខ្យង
- ភាពរលោង៖ នៅក្រោមពន្លឺថ្ងៃ គុជខ្យងចិញ្ចឹមដែលមានគុណភាពល្អ មានពន្លឺភ្លឺរលោង មិនស្រអាប់។ ផ្ទៃដែលមានម្សៅស ឬស្រអាប់ខ្លាំងសុទ្ធតែ បង្ហាញថាគុជខ្យងមានគុណភាពទាប
- រូបរាង៖ គុជខ្យងដែលចិញ្ចឹមគឺពឹងផ្អែកខ្លាំងលើលក្ខខណ្ឌបរិស្ថានធម្មជាតិ។ កម្ររកបានគុជខ្យងមួយដែលមានរាងមូលឥតខ្ចោះណាស់។ ហេតុដូច្នេះហើយ ពួកវាត្រូវបានចាត់ទុកថាមានតម្លៃបំផុត។ កាលពីមុន មនុស្សជាច្រើនចូលចិត្តរូបរាងដ៏ល្អឥតខ្ចោះរបស់ គ្រឿងអលង្ការគុជខ្យងបុរាណ។ ចំនែកសព្វថ្ងៃនេះ គុជខ្យងខុសរូបរាង លេចឡើងកាន់តែច្រើនឡើងនៅក្នុងគ្រឿងអលង្ការ។ ហើយភាគច្រើនពួកវាត្រូវបានបង្កើតឡើងពីប្រភពទឹកសាប ដូចជាទន្លេ បឹង ល។ល….
- ទំហំ៖ គុជខ្យងចិញ្ចឹមមានទំហំមធ្យម 7-7.5mm គុជខ្យងកាន់តែធំនឹងកាន់តែមានតម្លៃ។
- ផ្ទៃ៖ ផ្ទៃរបស់គុជខ្យងរួមមានការខូចទ្រង់ទ្រាយ ស្លាកស្នាម ស្នាមប្រេះ ។ល។… គុជខ្យងចិញ្ចឹមមានផ្ទៃរលោង គ្មានស្នាមនឹងមានតម្លៃខ្ពស់ជាងច្រើនណាស។
- ពណ៌៖ គុជខ្យងមានពណ៌ចាប់ពីពណ៌ផ្កាឈូកដល់ខ្មៅ។ ពណ៌ផ្កាឈូក ពណ៌ស មានទំនោរសាកសមនឹងពណ៌ស្បែកជាច្រើន។ ពណ៌សាច់ ពណ៌មាសសាកសមជនឹងស្បែកស្រអាប់ជាង។ តន្ត្រីផ្លាស់ប្តូរជីវិត
𝐕𝐀𝐍𝐆 𝐕𝐈𝐃𝐀 𝐉𝐄𝐖𝐄𝐋𝐑𝐘
Gems Energy & Luxury
𝐇𝐨𝐭𝐥𝐢𝐧𝐞: 060 336 266 – 0888.979.979
Store: Z1 – St.271 Sangkat Stueong Meanchhey1- khan stueong Mean Chhey Phnom Penh
Fanpage: Vang Vida – ហ៊ុងសុយ
Reviews
There are no reviews yet.