គុជខ្យង Akoya – គុជខ្យងមួយដែលមូលឥតខ្ចោះ ភ្លឺចាំងខ្លាំង មានអង្កត់ផ្ចិតតូច និងមានពណ៌សលាយជាមួយពណ៌ផ្កាឈូកបន្តិច។ ទាំងនោះ គឺជាចំណុចលេចធ្លោរបស់គុជខ្យង Akoya ។ វាគឺជាប្រភេទខ្យងដំបូងគេ ដែលត្រូវបានមនុស្សចិញ្ចឹមដោយដៃ កាលពីជាងមួយរយឆ្នាំមុន ហើយរហូតមកដល់សព្វថ្ងៃនេះ វាគឺជាស្តង់ដានៃរភាពស្រស់ស្អាតសម្រាប់រូបភាពដ៏ទាក់ទាញនៃគុជខ្យង។
គុជខ្យង Akoya ត្រូវបានចិញ្ចឹមធម្មជាតិក្នុងតំបន់សមុទ្រ ជាមួយនឹងបរិយាកាសអំណោយផល ជួយនាំមកនូវពន្លឺចែងចាំង ភ្លឺរលោងជាមួយនឹងពណ៌សប្រផេះស្រាលភ្លឺបែបស៊ីជម្ពូរ ពណ៌មាស… គឺជាពណ៌ទន់ភ្លន់ខ្លាំង។ ជាមួយនឹងគុណសម្បត្ដិបុរាណដែលមានស្រាប់ គុជតែងតែត្រូវបានច្នៃទៅជាគ្រឿងអលង្ការជាមួយនឹងភាពស្រស់ស្អាតស្រាលស្រទន់ បរិសុទ្ធ ប្រណិតនិងខ្ពង់ខ្ពស់។
គុជខ្យង Akoya ជាអ្វី?
គុជខ្យង Akoya គឺជាគុជសមុទ្រដែលចិញ្ចឹមដោយជោគជ័យដំបូងគេ។ ថ្វីត្បិតតែជាប្រភេទគុជមានទំហំតូចបំផុតក៏ដោយ មធ្យមគឺត្រឹមតែ 7mm ប៉ុណ្ណោះ។ តម្លៃទាបជាង South Sea និង Tahiti, ប៉ុន្តែតាមពិត គុជខ្យង Akoya នាំមកនូវភាពស្រស់ស្អាតឥតខ្ចោះ។ ទំហំសមរម្យ ពណ៌ងាយស្រួលប្រើ រាងជារង្វង់មូលស្មើ ពន្លឺចែងចាំង ម៉ត់រលោងដូចកញ្ចក់…
លក្ខណៈ៖
- ទំហំ៖ ទំហំគុជខ្យង Akoya ទាំងអស់តូចជាងប្រភេទគុជទឹកប្រៃ។ ទំហំទូទៅពេញនិយមបំផុតគឺ 6 – 8 mm
- រូបរាង៖ ភាគច្រើនសុទ្ធតែមានរាងមូល មូលហេតុដោយសារវាមានស្នូលមូល និងរយៈពេលបង្កើតគុជខ្លី។ កម្ររកបានគុជខ្យងមួយដែលមានរាងមូលឥតខ្ចោះណាស់។ ហេតុដូច្នេះហើយ ពួកវាត្រូវបានចាត់ទុកថាមានតម្លៃបំផុត។ កាលពីមុន មនុស្សជាច្រើនចូលចិត្តរូបរាងដ៏ល្អឥតខ្ចោះរបស់គ្រឿងអលង្ការគុជខ្យងបុរាណ។ សព្វថ្ងៃនេះ គុជខ្យងមិនខុសទ្រង់ទ្រាយ លេចឡើងមួយថ្ងៃពីមួយថ្ងៃកាន់តែច្រើនឡើងនៅក្នុងគ្រឿងអលង្ការ
- ពណ៌៖ ជាធម្មតាងាយសម្គាល់បានជាមួយប្រភេទគុជមានពណ៌ស និងពណ៌សាច់។ ទោះជាយ៉ាងណាក៏ដោយ ពួកវាក៏មានពណ៌ធម្មជាតិផ្សេងទៀតដូចជាពណ៌មាស ពណ៌ផ្កាឈូកពណ៌ខៀវ។ ពេលខ្លះ ខាងលើរបស់ពណ៌មូលដ្ឋានទាំងនោះ មានពន្លឺពណ៌ស៊ីជម្ពូរ ឬពណ៌បៃតង
- ភាពរលោង៖ ភាពភ្លឺរលោងរបស់គុជខ្យង Akoya អាចត្រូវបានចាត់ទុកថាជាកម្រិតខ្ពស់បំផុត ស្តង់ដារសម្រាប់ភាពស្រស់ស្អាតរបស់គុជខ្យង រូបភាពបញ្ចាំងលើផ្ទៃគុជគឺភ្លឺខ្លាំងណាស់ និងមុតស្រួច។ មូលហេតុរបស់កម្រិតភ្លឺរលោងនេះ គឺដោយសារផ្ទៃមុខរបស់វាភាគច្រើនសុទ្ធតែមូលស្មើ ហើយ ស្រទាប់គុជខ្យងគឺមានគុណភាពខ្ពស់
𝐕𝐀𝐍𝐆 𝐕𝐈𝐃𝐀 𝐉𝐄𝐖𝐄𝐋𝐑𝐘
Gems Energy & Luxury
𝐇𝐨𝐭𝐥𝐢𝐧𝐞: 060 336 266 – 0888.979.979
Store: Z1 – St.271 Sangkat Stueong Meanchhey1- khan stueong Mean Chhey Phnom Penh
Fanpage: Vang Vida – ហ៊ុងសុយ















Reviews
There are no reviews yet.