នៅក្នុងវប្បធម៌បរទេស ត្បូងនីមួយៗតំណាងឲ្យខែកំណើតមួយ។ គេជឿថាការពាក់ពណ៌ត្បូងតាមខែកំណើតនឹងនាំមកនូវសំណាងល្អនិងជោគជ័យក្នុងជីវិត។
តាមទស្សនៈដែលថាវត្ថុគ្រប់យ៉ាងក្នុងមេឃដី តែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ជារៀងរាល់ឆ្នាំមានសត្វមួយជាតំណាង មនុស្សម្នាក់ៗភ្ជាប់ជាមួយនឹងសញ្ញារាសីចក្រនីមួយៗ ហើយជារៀងរាល់ខែក្នុងឆ្នាំត្រូវបានភ្ជាប់ជាមួយនឹងត្បូងដោយឡែកមួយ តោះរួមជាមួយ Vang Vida Jewelry ស្វែងយល់ដើម្បីធ្វើជាម្ចាស់ប្រភេទត្បូងមួយសម្រាប់ខ្លួនឯងណា៎
Birthstone គឺជាអ្វី?
ត្បូងខែកំណើត ឬ Birthstone រួមមាន 12 ប្រភេទត្បូងមានតម្លៃ ដែលប្រភេទនីមួយៗបង្កប់អត្ថន័យដាច់ដោយឡែក និងតំណាងឱ្យខែកំណើតរបស់មនុស្ស។ ការជ្រើសរើសពណ៌ត្បូងតាមខែកំណើតនឹងនាំមកនូវអត្តន័យស្មារតី និងសុខភាពដល់អ្នកពាក់
ខែមករា៖ Garnet
កុម្ភៈ៖ Amethyst
មីនា៖ Aquamarine
មេសា៖ Diamond
ឧសភា៖ Emerald
មិថុនា៖ Pearl or Alexandrite or moonstone
ខែកក្កដា៖ Ruby
សីហា៖ Peridot
កញ្ញា៖ Sapphire
តុលា៖ Opal
វិច្ឆិកា៖ Citrine
ធ្នូ៖ Topaz
Amethyst
អត្ថន័យរបស់ការពាក់ពណ៌ត្បូងតាមខែកំណើត
នៅក្នុងគម្ពីរសញ្ញាចាស់ និងគម្ពីរសញ្ញាថ្មី មានការលើកឡើងអំពីត្បូងមានតម្លៃដែលមានពណ៌តំណាងឲ្យខែកំណើតនីមួយៗរបស់មនុស្ស។
ក្រោយមក ហោរាសាស្រ្តបានយកត្បូងតំណាងឲ្យខែកំណើតនីមួយៗ (ក៏ដូចជារាសីចក្រទាំង 12)។ គេជឿថា ការពាក់ត្បូងតាមខែកំណើតនឹងមានប្រសិទ្ធភាពការពារជំងឺ ព្យាបាលជំងឺ ក៏ដូចជាការពារមនុស្សពីអំណាចអាក្រក់។
Pearl and Nephrite Jade
ក្រោយមក មនុស្សចាប់ផ្ដើមស្គាល់និងពេញនិយមប្រភេទត្បូងមានតម្លៃកាន់តែខ្លាំង ហេតុនេះហើយបានជាត្បូងតាមខែកំណើតទាន់សម័យកើតចេញមក។
អត្ថន័យរបស់ប្រភេទត្បូងតំណាងឲ្យខែកំណើតនីមួយៗ
សូមចុច នៅទីនេះ ដើម្បីស្វែងយល់ អត្ថន័យរបស់ប្រភេទត្បូងតំណាងឲ្យខែកំណើតនីមួយៗណា៎
Pingback: Birthstones By Month: Birthday Gemstones - Meanings - Vang Vida Jewelry